អំពីយើង


ច្រកទ្វារអេឡិចត្រូនិកផ្តល់ព័ត៌មានសេវាសាធារណៈ

(Public Service Gateway)

* * * * * * * * * * *

         ក្នុងបរិបទដែលសង្គមជាតិកំពុងរីកចម្រើនលើគ្រប់វិស័យក្រោមម្លប់សន្តិភាពនិងការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ បាននិងកំពុងខិតខំកែលម្អគុណភាព​និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈការអនុវត្តគំនិតច្នៃប្រឌិតនិងនវានុវត្ត ការជ្រើសរើស​អនុវត្ត​​យន្តការនៃការផ្តល់សេវាសាធារណៈដូចមានកំណត់ក្នុង​គោលនយោបាយស្តីពីការផ្តល់សេវាសាធារណៈ និង​ការ​​អនុវត្តតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិ​បាល ដើម្បីបម្រើប្រជាជនឱ្យកាន់តែល្អប្រសើរឡើង។

         ច្រកទ្វារអេឡិចត្រូនិកផ្តល់ព័ត៌មានសេវាសាធារណៈ គឺជានវានុវត្តមួយថ្មីទៀតដែលក្រសួងមុខងារសាធារណៈ​​ក្រោមការដឹកនាំ​​​របស់​​ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ និងក្រសួង ស្ថាប័ន បានផ្តួចផ្តើមបង្កើតឡើងក្នុងគោលបំណងសម្រួលដល់ប្រជាជន ក្នុងការទទួលបានព័ត៌មាននិងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធព័ត៌មានវិទ្យា ព្រមទាំងលើកកម្ពស់​តម្លាភាពនិងប្រសិទ្ធភាពនៃការផ្តល់សេវា។ ច្រកទ្វារអេឡិចត្រូនិកនេះ គឺជាគេហទំព័រផ្តល់ព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងការផ្តល់សេវា​សាធារណៈ និងជាច្រកទ្វារដែលប្រជាជន អាចចូលទៅយកសេវាសាធារណៈរបស់ក្រសួង ស្ថាប័នតាម​ប្រព័ន្ធអេឡិចត្រូនិក ដោយវា​បានប្រមូលផ្តុំ នូវព័ត៌មានអំពីសេវាសាធារណៈនិងបណ្តាញ (Link) ចូលទៅកាន់គេហទំព័រនៃការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័ន។ ព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងការផ្តល់​សេវាសាធារណៈដែលអ្នកប្រើប្រាស់ អាចរកបានតាមច្រកទ្វារអេឡិចត្រូនិក រួមមាន ១)ឈ្មោះសេវា ២)គោលបំណងនៃសេវា ៣)រយៈពេលនៃការផ្តល់សេវា ៤)តម្លៃសេវា ៥)សុពលភាពនៃសេវា ៦)ឯកសារតម្រូវដើម្បីទទួលបានសេវា ៧)នីតិវិធី​នៃការផ្តល់សេវា និង ៨)អាស័យដ្ឋាន លេខទូរស័ព្ទ និងគេហទំព័រសម្រាប់ទំនាក់ទំនងរបស់អង្គភាព​ផ្តល់​សេវា។អ្នកប្រើប្រាស់សេវាអាចចូលទៅយកសេវារបស់ក្រសួង ស្ថាប័ន ដោយចុចលើបណ្តាញចូលទៅកាន់​គេហទំព័ររបស់អង្គភាពផ្តល់សេវា​ ដែលត្រូវបានបង្ហាញនៅតាមសេវានីមួយៗ។

         ច្រកទ្វារអេឡិចត្រូនិកផ្តល់ព័ត៌មានសេវាសាធារណៈ ដែលបានត្រូវដាក់ឱ្យអនុវត្តនៅដំណាក់កាល ទី១នេះ បានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីអង្គការតម្លាភាពកម្ពុជា ដើម្បីប្រមូលទិន្នន័យនិងរៀបចំដាក់ បញ្ជូលផ្សព្វផ្សាយក្នុងគេហទំព័រ www.seva.gov.kh www.service.gov.kh នូវសេវារបស់ក្រសួង ស្ថាប័នចំនួន៦ គឺក្រសួងយុត្តិធម៌ ក្រសួងពាណិជ្ជកម្ម ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងការិយាល័យក្រុង ស្រុក ខណ្ឌ។

ច្រកទ្វារអេឡិចត្រូនិកផ្តល់ព័ត៌មានសេវាសាធារណៈ គឺជាជំហានថ្មីមួយទៀត បន្ទាប់ពីក្រសួងមុខងារសាធារណៈ បានដាក់ឱ្យដំណើរការកម្មវិធីផ្តល់ព័ត៌មានសេវាសាធារណៈតាមរយៈទូរស័ព្ទស្មាតហ្វូន និងការបោះពុម្ពផ្សាយនូវកម្រងព័ត៌មានស្តីពីការផ្តល់សេវាសាធារណៈច្រកទ្វារអេឡិចត្រូនិកនេះ ត្រូវបានរៀបចំឱ្យដំណើរការ ដោយក្រុមការងារ បច្ចេកទេសដូចមានរាយនាមខាងក្រោម៖

. ក្រុមការងារក្រសួងមុខងារសាធារណៈ

.

ឈ្មោះ

តំណាងក្រសួង/ស្ថាប័ន

ឯកឧត្តម គង់ សុភី

អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ

លោកជំទាវ នាង លីណា

ទីប្រឹក្សាក្រសួងមុខងារសាធារណៈ

ឯកឧត្តមបណ្ឌិត សយ រាសី

ទីប្រឹក្សាក្រសួងមុខងារសាធារណៈ និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋាន គោលនយោបាយមុខងារសាធារណៈ

លោក សៀត វិចិត្រ

ប្រធាននាយកដ្ឋានសេវាសាធារណៈ

លោកស្រី ឈាង អូនង៉ា

អនុប្រធាននាយកដ្ឋានសេវាសាធារណៈ

លោក ប៉ូល អម្រិតកិត្យា

អនុប្រធាននាយកដ្ឋានសេវាសាធារណៈ

លោក ឈឺន សាលីន

អនុប្រធាននាយកដ្ឋានសេវាសាធារណៈ

លោក រោ ចិត្រា

ប្រធានការិយាល័យ នៃនាយកដ្ឋានសេវាសាធារណៈ

លោកស្រី ពៅ ធីតា

ប្រធានការិយាល័យ នៃនាយកដ្ឋានសេវាសាធារណៈ

១០

មន្រ្តី

នាយកដ្ឋានសេវាសាធារណៈ

 

. ក្រុមការងារក្រសួងប្រៃណីយ៍និងទូរគមនាគមន៍

.

ឈ្មោះ

តំណាងក្រសួង/ ស្ថាប័ន

ឯកឧត្តម សេង សុភាព

ប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

លោក ស៊ុន រ៉ាពីដ

អនុប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

លោក ជា វិចិត្រ

ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ

លោក គឹម សុផល

មន្ត្រី - មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ

លោក សែ វណ្ណៈ

មន្ត្រី - មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ

លោក ចាន់ ភក្ត្រា

មន្ត្រី - មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ

កញ្ញា សូ ចាន់ថា

មន្ត្រី - មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ

លោក សោម រ៉ាវុធ

មន្ត្រី - មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍

 

. ក្រុមការងារក្រសួង ស្ថាប័ន

.

ឈ្មោះ

តំណាងក្រសួង/ស្ថាប័ន

ជា សុជាតិ

ប្រធាននាយកដ្ឋាន - ក្រសួងសាធារណការ និងដឹកជញ្ជូន


ស៊ីច ភីជ័យឫទ្ធី

ប្រធាននាយកដ្ឋាន - ក្រសួងសាធារណការ និងដឹកជញ្ជូន

លន់ ឡាក់

ប្រធានការិយាល័យ - ក្រសួងសាធារណការ និងដឹកជញ្ជូន

ជិន លីសុធីនី

មន្ត្រី - ក្រសួងសាធារណការ និងដឹកជញ្ជូន

ទឹម សេដ្ឋា

មន្ត្រី - ក្រសួងសាធារណការ និងដឹកជញ្ជូន

វ៉ាត វិសី

មន្ត្រី - ក្រសួងសាធារណការ និងដឹកជញ្ជូន

សួន សុផល

ប្រធាននាយកដ្ឋាន - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ហុង លឹមហ៊ន់

អនុប្រធាននាយកដ្ឋាន - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

អ៊ុំ សុខា

អនុប្រធាននាយកដ្ឋាន - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

១០

គង់វង្ស ជាស្ថាពរ

មន្ត្រី - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

១១

ជ័យ ឫទ្ធីរ៉ា

មន្ត្រី - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

១២

ជាម សត្យា

ប្រធាននាយកដ្ឋាន - ក្រសួងយុត្តិធម៌

១៣

ផាក វុត្ថា

ប្រធានការិយាល័យ - ក្រសួងយុត្តិធម៌

១៤

ម៉ៅ រស្មី

មន្ត្រី - ក្រសួងយុត្តិធម៌

១៥

ឆាយ រ៉ា

ប្រធានការិយាល័យ - ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

១៦

ទូច សុខណា

អនុប្រធានការិយាល័យ - ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

១៧

ហូ ស៊ីវយ៉ិន

ប្រធាននាយកដ្ឋាន - ក្រសួងពាណិជ្ជកម្ម

១៨

ស៊ូ ម៉ង់

អនុប្រធាននាយកដ្ឋាន - ក្រសួងពាណិជ្ជកម្ម

១៩

ហេង សំបូរ

អនុប្រធាននាយកដ្ឋាន - ក្រសួងពាណិជ្ជកម្ម

២០

ហាន សុខជា

មន្ត្រី - ក្រសួងពាណិជ្ជកម្ម

២១

មុំ ពិសិដ្ឋ

អនុប្រធានការិយាល័យ -​ ក្រសួងពាណិជ្ជកម្ម

២២

តូច ថុន

អនុប្រធាននាយកដ្ឋាន - ក្រសួងមហាផ្ទៃ

២៣

បួន ចំរើន

អនុប្រធានការិយាល័យ - ក្រសួងមហាផ្ទៃ

២៤

ទី សឿន

អនុប្រធាននាយកដ្ឋាន - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

២៥

អាង ណារិទ្ធ

អនុប្រធាននាយកដ្ឋាន - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

២៦

សេកសំខេមរា

ប្រធានការិយាល័យ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

 

ទំនាក់ទំនង
    . ក្រសួងមុខងារសាធារណៈ
      អាសយដ្ឋាន ផ្លូវលំមុខវត្តអង្គតាមិញ(កែងនឹងផ្លូវ២០០៤) ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
      ទូរស័ព្ទ/ទូរសារ +៨៥៥-២៣-៨៦៦៥០១/ + ៨៥៥-២៣-៨៦៦៥០៥
      បណ្តាញសង្គម Ministry of Civil Service
      គេហទំព័រ www.mcs.gov.kh
    . ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ 
       អាគារលេខ១៣ មហាវិថីព្រះមុនីវង្ស(៩៣) រាជធានីភ្នំពេញ
       ទូរស័ព្ទលេខ ⁣ (+៨៥៥) ០១៦ ៨៦៨ ៩៨៤
       បណ្តាញសង្គម https://www.facebook.com/NIPTICT/
       គេហទំព័រ www.niptict.edu.kh