វិញ្ញាបនបត្រចុះបញ្ជិការនាំចេញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងចុះបញ្ជីប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម


គោលបំណង៖

•    ផ្តល់នីតិបុគ្គលិកលក្ខណៈជូនដល់សហគ្រាសពាណិជ្ជកម្មដោយចេញជូននូវវិញ្ញាបនបត្រចុះបញ្ជីនាំចេញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម
•    ចុះបញ្ជី និងគ្រប់គ្រងសមត្ថភាពផលិតកម្មរបស់សហគ្រាស-ក្រុមហ៊ុនពាណិជ្ជកម្ម
•    ផ្សព្វផ្សាយ ឬបំភ្លឺពីវិធានប្រភពដើមទំនិញដល់អ្នកនាំចេញ


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

•    អនុក្រឹត្យលេខ ១៣១ អនក្រ.បក ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៤ របស់រាជរដ្ឋាភិបាលស្តីពីការ រៀបចំ និង ការប្រព្រឹត្តទៅនៃក្រសួងពាណិជ្ជកម្ម
•    ប្រកាសលេខ ១៧៨ ព.ណនច ចុះថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៤ របស់ក្រសួងពាណិជ្ជកម្ម ស្តីពីការរៀបចំ និងការ ប្រព្រឹត្តទៅរបស់នាយកដ្ឋាននាំចេញ នាំចូល
•    ប្រកាសលេខ ១៤៣៧ ពណបអព 99 ចុះថ្ងៃទី ២១ ខែឧសភា ឆ្នាំ១៩៩៩ របស់ក្រសួង ពាណិជ្ជកម្ម ស្តីពីការចេញ វិញ្ញាបនបត្រប្រភពដើមទំនិញ វិក្កយបត្រពាណិជ្ជកម្ម និង អាជ្ញាប័ណ្ណនាំចេញ ចំពោះទំនិញ សម្លៀកបំពាក់សម្រាប់នាំចេញ
•    ប្រកាសលេខ 265 MOC/M 2002 ចុះថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០០២ របស់ក្រសួងពាណិជ្ជកម្ម ស្តីពីការផ្តល់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញជូនអង្គការក្រៅរដ្ឋាភិបាល (NGOs)
•    ប្រកាសលេខ 110 MOC/M 2008 ចុះថ្ងៃទី ១១ ខែមេសា ឆ្នាំ២០០៨ របស់ក្រសួងពាណិជ្ជកម្ម ស្តីពីការចុះបញ្ជីសុំសិទ្ធិនាំចេញក្រោមគម្រោងអនុគ្រោះពន្ធសម្រាប់សហគ្រាសសិប្បកម្ម
•    ប្រកាសលេខ ២៣២ ព.ណ បអព-ប្រក ចុះថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់ក្រសួងពាណិជ្ជកម្មស្តីពីការកែសម្រួលនីតិវិធីក្នុងការបំពេញបែបបទចុះបញ្ជីទទួលសិទ្ធិនាំចេញទំនិញ ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម
•    ប្រកាសលេខ ២៣៣ ព.ណ បអព.ប្រក ចុះថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់ក្រសួង ពាណិជ្ជកម្ម ស្តីពីការកែសម្រួល នីតិវិធីក្នុងការបំពេញបែបបទនាំចេញទំនិញទៅក្រៅប្រទេស
•    ប្រកាសលេខ ១៦១ ព.ណ ពពក-ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ របស់ក្រសួង ពាណិជ្ជកម្ម ស្តីពីការដាក់ឱ្យអនុវត្តសាកល្បងនូវការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ ប្រភពដើមទំនិញតាមប្រព័ន្ធអេឡិចត្រូនិច
•    ប្រកាសលេខ ៣១៩៨ព.ណ.ខកល ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ស្តីពីនីតិវិធីនៃការស្នើសុំ និងការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញគ្រប់ទម្រង់តាមប្រព័ន្ធស្វ័យប្រវត្តកម្ម
•    ប្រកាសរួមលេខ ១២១៧ សហវ.ប្រក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

នីតិបុគ្គល


ស្តង់ដារសេវា៖

•    ដោយអនុវត្តទៅតាមខ្លឹមសារប្រកាសរួមលេខ ១៦៤៣ សហវ.ប្រក ចុះថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ពាណិជ្ជកម្ម ចាប់ពីពេលដាក់ពាក្យស្នើសុំរហូតដល់ពេល
ដែលទទួលយកឯកសារចុះបញ្ជិការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ រយៈពេល ៣-៥ ថ្ងៃ នៃថ្ងៃធ្វើការ
•    តម្លៃនៃការផ្តល់សេវា៖
-    ការចុះបញ្ជីលើកដំបូង ៤០០,០០០រៀល សុពលភាព អចិន្រ្តៃយ៍
-    កែសម្រួលឡើងវិញឬចុះបញ្ជីសារជាថ្មី២០០,០០០រៀលក្នុង០១លើក


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

១-តម្រូវការឯកសារសម្រាប់ចុះបញ្ជីការសុំសិទ្ធិនាំចេញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម
- ពាក្យស្នើសុំចុះបញ្ជី
- លិខិតបញ្ជាក់ក្រុមហ៊ុន និងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម (ច្បាប់ដើម ឬថតចម្លង ប្រថាប់ត្រាសាលារាជធានី ខេត្ត)
- លក្ខន្តិកៈក្រុមហ៊ុន(ច្បាប់ដើមឬថតចម្លងដោយប្រថាប់ត្រាក្រុមហ៊ុន)
- លិខិតអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា (CDC) វិញ្ញាបនប័ត្រចុះបញ្ជីមានលក្ខខណ្ឌ និងវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ (ច្បាប់ដើមឬថតចម្លងប្រថាប់ត្រាសាលារាជធានី ខេត្ត)
- គម្រោងសិក្សាសមិទ្ធិលទ្ធភាព (ច្បាប់ថតចម្លង ប្រថាប់ត្រាក្រុមហ៊ុន)
- ប្រកាសអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម (ច្បាប់ដើម ឬថតចម្លង ប្រថាប់ត្រាសាលារាជធានី ខេត្ត) ប្លង់ទីតាំង និងសង្វាក់ផលិតកម្ម
- វិញ្ញាបនបត្រសមាជិកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា និង ILO-BFC
(សម្រាប់រោងចក្រកាត់ដេរសម្លៀកបពាក់, ស្បែកជើង, កាបូប)
- កិច្ចសន្យាជួលទីតាំង
- លិខិតឆ្លងដែនម្ចាស់ភាគហ៊ុន ឬអត្តសញ្ញាណប័ណ្ណចំពោះជនជាតិខ្មែរ ព្រមទាំងរូបថតទំហំ ៤ x ៦ ចំនួន ០១ សន្លឹក ក្នុង ០១ នាក់
- លិខិតប្រគល់សិទ្ធិ ដែលទទួលបានការអនុញ្ញាតឱ្យចុះហត្ថលេខាជំនួសមុខឱ្យក្រុមហ៊ុន ដោយមានការបញ្ជាក់ពីម្ចាស់ភាគហ៊ុន (ក្នុងករណីម្ចាស់ភាគហ៊ុនអវត្តមាន)
- រូបថតអគាររោងចក្រ ចំនួន ០២ សន្លឹក
- រូបថតសង្វាក់ផលិតកម្ម ចំនួន ០២ សន្លឹក
- រូបថតផលិតផល ចំនួន ០២ សន្លឹក
សម្រាប់ការចុះបញ្ជីការសុំសិទ្ធិនាំចេញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម សម្រាប់ សហគ្រាស សិប្បកម្ម តម្រូវឱ្យមានឯកសារភ្ជាប់ដូចខាងក្រោម៖
- ពាក្យស្នើសុំចុះបញ្ជី
- លិខិតបញ្ជាក់ក្រុមហ៊ុន និងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម
(ច្បាប់ដើម ឬថតចម្លងប្រថាប់ត្រាសាលារាជធានី ខេត្ត)
- លក្ខន្តិកៈក្រុមហ៊ុន (ច្បាប់ដើម ឬថតចម្លងប្រថាប់ត្រាក្រុមហ៊ុន)
- បណ្ណប៉ាតង់ និងវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម)
- ប្រកាសអនុញ្ញាតិពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម (ច្បាប់ដើម ឬថតចម្លងប្រថាប់ត្រា សាលារាជធានី-ខេត្ត) ប្លង់ទីតាំង និងសង្វាក់ផលិតកម្ម ប្រសិនបើមានរោងចក្រផលិត កែច្នៃ ឬរោងសិប្បកម្ម)
- កិច្ចសន្យាជួលទីតាំង ឬស្នាក់ការ
- លិខិតឆ្លងដែនម្ចាស់ភាគហ៊ុន ឬអត្តសញ្ញាណប័ណ្ណចំពោះជនជាតិខ្មែរ ព្រមទាំងរូបថតទំហំ ៤ x ៦ ចំនួន ០១ សន្លឹក ក្នុង ០១នាក់
- លិខិតប្រគល់សិទ្ធិ ដែលទទួលបានការអនុញ្ញាតឱ្យចុះហត្ថលេខាជំនួសមុខឱ្យក្រុមហ៊ុនដោយមានការបញ្ជាក់ពីម្ចាស់ភាគហ៊ុន (ក្នុងករណីម្ចាស់ភាគហ៊ុនអវត្តមាន)
- រូបថតរោងចក្រ ឬរោងសិប្បកម្ម ចំនួន០២សន្លឹក (បើមាន)
- រូបថតសង្វាក់ផលិតកម្ម ចំនួន០២សន្លឹក (បើមាន)
- រូបថតស្នាក់ការ និងផលិតផល ចំនួន០២សន្លឹក
២-ចុះបញ្ជីការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការចេញក្នុងការចេញវិញ្ញាបនបត្រប្រភពដើមទំនិញ៖
- ឈ្មោះក្រុមហ៊ុន និងអាសយដ្ឋាន
- វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងសម្រង់ក្រុមហ៊ុន (ស្គែនច្បាប់ដើម)
- វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីក្នុងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (ស្គែនច្បាប់ដើម)
- បញ្ជីឈ្មោះមុខទំនិញនាំចេញ
- តារាងថ្លៃដើមផលិតផល (Cost Breakdown) ឬឯកសារយោងតាមការកំណត់របស់វិធានប្រភពដើមទំនិញ
- លិខិតប្រគល់សិទ្ធិ ពីប្រធានក្រុមហ៊ុន ឬនាយកគ្រប់គ្រង ក្នុងការចុះឈ្មោះ ចុះហត្ថលេខាលើពាក្យស្នើសុំ និងលើវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (ផ្តិតរូបភាព (Scan) ពីច្បាប់ដើម)
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់អ្នកប្រគល់សិទ្ធិ និងទទួលសិទ្ធិ និងរូបថតទំហំ ៤x៦ ចំនួន ០១សន្លឹក (ផ្តិតរូបភាព(Scan) ពីច្បាប់ដើម)
- ឯកសារផ្សេងៗទៀត តាមការការកំណត់ដោយបញ្ញត្តិច្បាប់ (ផ្តិតរូបភាព (Scan) ពីច្បាប់ដើម)

ទាញយកទម្រង់បែបបទស្នើសុំ


នីតិវិធីនៃការផ្ដល់សេវា៖

១-ដាក់ពាក្យស្នើសុំ
២-ការិយាល័យជំនាញពិនិត្យ
៣-នាយកដ្ឋានជំនាញពិនិត្យបញ្ជាក់
៤-អគ្គនាយកដ្ឋានពិនិត្យបញ្ជាក់
៥-រដ្ឋលេខាធិការ/អនុរដ្ឋលេខាធិការពិនិត្យនិងសម្រេច
៦-បោះត្រាលើអាជ្ញាប័ណ្ណ

បង្ហាញនីតិវិធី


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

ក្រសួង ពាណិជ្ជកម្ម

នាយកដ្ឋាននាំចេញ-នាំចូល

o    អាសយដ្ឋាន ៖ ឡូត៍លេខ ១៩-៦១វិថិក្រសួងណាណិជ្ជកម្ម (ផ្លូវលេខ១១៣បេ) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
o    ទូរស័ព្ទ ៖ ០២៣ ៨៦៦ ៤៦៩
o    អីុម៉ែល ៖ ho.sivyong@moc.gov.kh / hosivyong@yahoo.com


យោបល់៖

ផ្តល់សេវាចុះបញ្ជីជូនសហគ្រាស និងក្រុមហ៊ុនពាណិជ្ជកម្មក្នុងគោលបំណងពង្រឹងនូវការគោរពរាល់វិធានប្រភពដើមនៃបណ្តាប្រទេសដែលផ្តល់ភាពអនុគ្រោះពាណិជ្ជកម្មចំពោះកម្ពុជា
លើសពីនោះក៏បានចូលរួមចាប់បង្ខំឱ្យសហគ្រាស និងក្រុមហ៊ុនខាងលើចាប់អារម្មណ៍ខ្ពស់ពីការទទួលខុស ត្រូវចំពោះសង្គម (សិទ្ធិកម្មករ) ដោយមានកិច្ចសហប្រតិបត្តិការជាមួយអង្គការពលកម្មអន្តរជាតិ (ILO)


វាយតម្លៃ៖



មតិយោបល់