សេវាសុំលើកនាឡិកាទឹកទំហំ ១៥.មម


គោលបំណង៖

• ផលិតនិងចែកចាយទឹកស្អាតសម្រាប់ប្រើប្រាស់ជូនដល់ប្រជាពលរដ្ឋទូទាំងរាជធានីភំ្នពេញ ទីប្រជុំជនជុំវិញរាជធានីភំ្នពេញ និង ទីប្រជុំជនរបស់ខេត្តកណ្តាលជាប់នឹងរាជធានីភ្នំពេញ។


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

• ព្រះរាជក្រមលេខ០៦៩៦/០៣.រកម ចុះថ្ងៃទី ១៧.មិថុនា.៩៦ ស្តីពីលក្ខនិ្តកៈទូទៅនៃសហគ្រាសសាធារណៈ
• អនុក្រឹត្យលេខ ៥២អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៦ ស្តីពីការបង្កើតរដ្ឋាករទឹកស្វយ័តក្រុងភំ្នពេញ


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

• ជនជាតិខ្មែរ ឬ ជនជាតិបរទេស ឬ នីតិបុគ្គល


ស្តង់ដារសេវា៖

• សេវាលើកនាឡិកាទឹក
- អតិថិជនត្រូវមកទំនាក់ទំនងសុំលើកនាឡិកាទឹកនៅការិយាល័យទំនាក់ទំនងអតិថិជន នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដូចខាងក្រោម ៖
    តម្លៃលើកនាឡិកាទឹក
    + តម្លៃ = ៩០.២០០ រៀល
    + VAT ១០ % = ៩.០២០ រៀល
    សរុប = ៩៩.២២០ រៀល


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

- ពាក្យស្នើសុំ (0១ ច្បាប់)
- វិក្កយបត្រថ្លៃប្រើប្រាស់ទឹកខែចុងក្រោយ (0១ ច្បាប់)។

ទាញយកទម្រង់បែបបទស្នើសុំ ទាញយកទម្រង់បែបបទស្នើសុំ ទាញយកទម្រង់បែបបទគំរូ


នីតិវិធីនៃការផ្ដល់សេវា៖

១. រដ្ឋបាលការិយាល័យ ទទួលសំណើពីអតិថិជន
២. រដ្ឋបាលការិយាល័យ បញ្ជូនសំណើ់ទៅឲ្យផ្នែកនាឡិកាទឹកពិនិត្យ និងបែងចែកឲ្យភ្នាក់ងារគូសប្លង់
៣. ភ្នាក់ងារចុះពិនិត្យ-វាស់វែងរួច គូសប្លង់ និងធ្វើកំណត់បង្ហាញដាក់ជូនប្រធានការិយាល័យ
៤. ប្រធានការិយាល័យពិនិត្យ និងសម្រេច
៥. ផ្តល់ពត៌មាន ឬធ្វើលិខិតអញ្ជើញឲ្យអតិថិជនមកបង់ប្រាក់
៦. ផ្នែកនាឡិកាទឹក បែងចែកឲ្យជាងជំនាញ
៧. ជាងជំនាញចុះអនុវត្ត មិនលើសពី ៥ថ្ងៃការងារ។

បង្ហាញនីតិវិធី


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

រដ្ឋាករទឹកស្វយ័តក្រុងភំ្នពេញ
• អាសយដ្ឋាន : ស្នាក់ការលេខ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេ (ខាងជើងរាជាយស្ម័យានកម្ពុជា)
• ទូរស័ព្ទ : 023 72 40 46 / 023 43 05 41 / 023 43 01 79
• គេហទំព័រ : www.ppwsa.com.kh
• អ៊ីមែល : admin@ppwsa.com.kh
ការទទួលយកសេវា
• ឈ្មោះអង្គភាព
- ជាភាសារជាតិ : រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ( រ.ទ.ស.ភ )
- ជាភាសារអន្តរជាតិ : Phnom Penh Water Supply Authority (PPWSA)
• ទីតាំង និង ហេដ្ឋារចនាសម្ព័ន្ធ
- ស្នាក់ការកណ្តាល : អាសយដ្ឋានលេខ៤៥, ផ្លូវ១០៦, សង្កាត់ស្រះចក​ខណ្ឌដូនពេញ ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ (ខាងជើងរាជាយស្ម័យានកម្ពុជា)
​​​​​​​ - ទូរស័ព្ទ : 023 72 40 46 / 023 43 05 41 / 023 43 01 79
- គេហទំព័រ : www.ppwsa.com.kh
- អ៊ីមែល : admin@ppwsa.com.kh
• ទីតាំងសាខា និង អាងតម្កល់ទឹកជាយក្រុង :
- អាងតម្កល់ទឹកក្បាលដំរី : អាសយដ្ឋានផ្លូវលេខ១០៥K ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌដង្កោ ក្រុងភ្នំពេញ (ទល់មុខព្រលានយន្តហោះភ្នំពេញ)។
- អាងតម្កល់ទឹកត្រពាំងថ្លឹង : អាសយដ្ឋានភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ    ក្រុងភ្នំពេញ។
- អាងតម្កល់ទឹកច្រាំងចំរេះ : អាសយដ្ឋានផ្លូវលេខ១០៨R សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ។
- សាខាអាជីវកម្មក្រុងតាខ្មៅ : អាសយដ្ឋានផ្លូវលេខ១២០៦ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ។
- រ/ច ផលិតទឹកស្អាតនិរោធនិ៍ : អាសយដ្ឋានផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធនិ៍ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ។
• ម៉ោងបំពេញការងារ :
- ម៉ោង ០៨:០០ ដល់ម៉ោង ១៦:៣០ រសៀល (មិនមានការឈប់សំរាកពេលថ្ងៃត្រង់ឡើយ) រៀងរាល់ថ្ងៃធ្វើការចាប់ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ។
- ចំពោះផ្នែកបេឡាទទួលប្រាក់ក្នុងអង្គភាពចាប់ធ្វើការពីម៉ោង ០៧:៣០ ដល់ម៉ោង ១៦:០០ រសៀល។
- ចំពោះផ្នែកបេឡាទទួលប្រាក់សាខាអាជីវកម្មក្រុងតាខ្មៅ, រោងចក្រផលិតទឹកស្អាតនិរោធ និង អាងតម្កល់ទឹកទាំង៣កន្លែង ចាប់ធ្វើការពីម៉ោង០៧: ៣០ ដល់១៥:០០ រសៀល។
• វត្តមានសេវាជួរមុខ :
- គ្រប់ពេលវេលាក្នុងម៉ោងបំពេញការងារចាប់ពីម៉ោង ០៨:០០ ដល់ម៉ោង ១៦:៣០ រសៀល (មិនមាន ការឈប់សំរាកពេលថ្ងៃត្រង់ឡើយ)
• សេវាទទួលប្រាក់ថ្លៃទឹក :
អតិថិជនអាចបង់ប្រាក់ថ្លៃប្រើប្រាស់ទឹកដោយផ្ទាល់នៅតាមទីតាំងណាមួយក៏បានដូចខាងក្រោម ៖
- ស្នាក់ការកណ្តាល រ.ទ.ស.ភ : អាសយដ្ឋានលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ
        ម៉ោងធ្វើការ : ៧:៣០នាទី ដល់ ១៦:០០នាទី រសៀល
        ទូរស័ព្ទលេខ : ០២៣ ៧២៤ ០៤៦។
- អាងតម្កល់ទឹកក្បាលដំរី : អាសយដ្ឋានផ្លូវលេខ១០៥K ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌដង្កោ
         ម៉ោងធ្វើការ : ៧:៣០នាទី ដល់ ១៥:០០នាទី រសៀល
        ទូរស័ព្ទលេខ : ០១២ ៣១៩ ២៦៤។
-អាងតម្កល់ទឹកត្រពាំងថ្លឹង : អាសយដ្ឋានភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ
        ម៉ោងធ្វើការ : ៧:៣០នាទី ដល់ ១៥:០០នាទី រសៀល
        ទូរស័ព្ទលេខ : ០៩៧ ៦២៥ ៥៥៨៣។
- អាងតម្កល់ទឹកច្រាំងចំរេះ : អាសយដ្ឋានផ្លូវលេខ១០៨R សង្កាត់ ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ
        ម៉ោងធ្វើការ : ៧:៣០នាទី ដល់ ១៦:០០នាទី រសៀល
        ទូរស័ព្ទលេខ : ០១២ ៩២៥ ១៧៥។
- អាងតម្កល់ទឹកក្រុងតាខ្មៅ : អាសយដ្ឋានផ្លូវលេខ១២០៦ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ         
ម៉ោងធ្វើការ : ៧:៣០នាទី ដល់ ១៦:០០នាទី រសៀល
        ទូរស័ព្ទលេខ : ០២៣ ៤២៥ ៧២៤
- រ/ច ផលិតទឹកស្អាតនិរោធ :    អាសយដ្ឋានផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធនិ៍ ខណ្ឌមានជ័យ
        ម៉ោងធ្វើការ : ៧:៣០នាទី ដល់ ១៦:០០នាទី (រសៀល) ។
ក្រៅពីការផ្តល់សេវាបង់ប្រាក់ដោយផ្ទាល់នៅ រ.ទ.ស.ភ ក៏មានសេវាទូទាត់ប្រាក់ថ្លៃប្រើប្រាស់ទឹករបស់អតិថិជន តាមរយៈប្រព័ន្ធធនាគារ និង ប្រព័ន្ធទូរស័ព្ទដៃរបស់ធនាគារពាណិជ្ជកម្មអន្តរជាតិ(FTB), ធនាគារអេស៊ីលីដា (ACLEDA), ធនាគារកាណឌីយ៉ា, WING, ABA, Prasac, Hattha Kaksekar, Smartluy, Campu, AMK, DaraPay, E-MONEY, លី ហួរ វេរលុយ, Sathapana Bank, Chip Mong Bank និងប្រព័ន្ធទូរស័ព្ទក្រុមហ៊ុន Mobite (Cellcard Cash) ផងដែរ។


យោបល់៖

ក. ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធនឹងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ៖
១. ដំណើរការផលិតទឹកស្អាត
២. គុណភាពទឹក (អាចបរិភោគបានដោយផ្ទាល់ពីក្បាលរ៉ូប៊ីនេ)
៣. អាសយដ្ឋានអង្គភាព រ.ទ.ស.ភ
៤. ទីកន្លែងទំនាក់ទំនងសួរព័ត៌មាន និងសុំពាក្យ-ដាក់ពាក្យសុំតបណ្តាញទឹក ព្រមទាំងបែបបទក្នុងដាក់ ពាក្យសុំតបណ្តាញទឹក
៥. តម្លៃតបណ្តាញសម្រាប់ប្រជាពលរដ្ឋធម្មតា
៦. នយោបាយផ្តល់ឧបត្ថម្ភថ្លៃតបណ្តាញ សម្រាប់ប្រជាពលរដ្ឋចំណូលទាប
៧. តម្លៃទឹកតាមប្រភេទប្រើប្រាស់ និងរបៀបគណនាថ្លៃទឹកក្នុងវិក្កយបត្រ
៨. ព្រំដែននៃការទទួលខុសត្រូវលើបណ្តាញទឹក
៩. អំពីករណីដែលអតិថិជនត្រូវបង់ប្រាក់ជូនអង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (នាឡិកាបាត់, នាឡិកា ទឹកខូច, ខ្សែប្លុំបេដាច់, វ៉ានខូច និងជង្គង់ស្តង់ដាបាត់ ឬខូចដែលបង្កឡើងដោយអតិថិជន
១០. របៀបស្វែងរកបណ្តាញទឹកធ្លាយក្រោយនាឡិកាស្ទង់
១១. ឯកសណ្ឋានមន្ត្រីនិយោជិតកម្មករ រ.ទ.ស.ភ ដើម្បីចៀសវាងក្លែងបន្លំក្នុងគោលបំណងអាក្រក់
១២. លេខទូរស័ព្ទទំនាក់ទំនង ៖ 023 725 046 / 023 430 541 / 097 77 333 05 / 097 77 333 45
មធ្យោបាយផ្សព្វផ្សាយព័ត៌មានពីការផ្តល់សេវា
ព័ត៌មានស្តីពីការផ្តល់សេវាត្រូវបានផ្សព្វផ្សាយជាសាធារណៈតាមរយៈ ៖
១. ការប្រជុំផ្សព្វផ្សាយរួមនៅតំបន់ទើបផ្គត់ផ្គង់ទឹកថ្មី ទាំងនៅតំបន់ប្រជាពលរដ្ឋធម្មតា និងតំបន់ប្រជាពលរដ្ឋសហគមន៍អ្នកមានចំណូលទាប
២. បិទផ្សាយនៅលើក្តារព័ត៌មាន និង នៅកន្លែងផ្តល់សេវាផ្ទាល់ ដូចជាកន្លែងចែក-ដាក់ពាក្យសុំតបណ្តាញ ទឹក និងកន្លែងបង់ប្រាក់ថ្លៃទឹក
៣. តុផ្តល់ព័ត៌មាននៅគ្រប់បញ្ជរបង់ប្រាក់ទាំងនៅស្នាក់ការកណ្តាល តាមអាងតម្កល់ទឹក និងសាខា អាជីវកម្មក្រុងតាខ្មៅ
៤. ទូរស័ព្ទទំនាក់ទំនង ២៤ម៉ោង ដែលមាននៅលើខ្នងវិក្កយបត្រទឹក
៥. ផ្តល់ឯកសារព័ត៌មានជូនអតិថិជនបន្ទាប់ពីបង់ប្រាក់ថ្លៃតបណ្តាញរួច
៦. ព័ត៌មានតាមរយៈគេហទំព័រ រ.ទ.ស.ភ www.ppwsa.com.kh
៧. ព័ត៌មានតាមរយៈការធ្វើលិខិតឆ្លើយតបជាផ្លូវការ
៨. ព័ត៌មានតាមរយៈវិក្កយប័ត្របង់ប្រាក់ថ្លៃទឹក។
ខ. ភាពឆ្លើយតប
ការទទួល ៖
១. អ្នកផ្តល់សេវារបស់អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តម្រូវឲ្យមានអាកប្បកិរិយារួសរាយរាក់ទាក់ជាមួយអតិថិជនជានិច្ច។
២. មន្ត្រី-និយោជិត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានឯកសណ្ឋាន ០៤ប្រភេទ ព្រមទាំងមានពាក់ស្លាក ឈ្មោះនៅលើហោប៉ៅអាវខាងឆ្វេង និងស្លាកសញ្ញារបស់អង្គភាពនៅលើដៃអាវខាងឆ្វេង ដើម្បីឲ្យអតិថិជនងាយស្រួលទំនាក់ទំនងការងារ។
៣. មានការិយាល័យម៉ាស៊ីនត្រជាក់ និង មានកៅអីអង្គុយរង់ចាំគ្រប់គ្រាន់សម្រាប់ទទួលអតិថិជនដែលមក ដាក់ពាក្យសុំតបណ្តាញទឹក។
៤. មានតុផ្តល់ព័ត៌មាន និង បញ្ជរសម្រាប់ឲ្យអតិថិជនចូលមកបង់ប្រាក់ត្រឹមត្រូវ។
យន្តការសម្របសម្រួល និង ការឆ្លើយតបចំពោះការលំបាករបស់អតិថិជន ៖
១. សម្រួលដំណើរការដាក់ពាក្យសុំតបណ្តាញទឹករបស់អតិថិជនចំណូលទាប : សម្រួលដល់បងប្អូនប្រជាពលរដ្ឋចំណូលទាបនៅតំបន់ជាយក្រុង ក្នុងការធ្វើដំណើរមកទំនាក់ទំងការងារតបណ្តាញទឹក (សុំពាក្យ-ដាក់ពាក្យ-បង់ថ្លៃតបណ្តាញ) ដល់ទីតាំងអង្គភាពផ្ទាល់ដែលមានចំងាយឆ្ងាយត្រូវចំណាយ ទាំងថវិកា និង ពេលវេលាអស់ច្រើននោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញតែងតែបង្កើតស្នាក់ការបណ្តោះ អាសន្ននៅទីតាំងសហគមន៍ផ្ទាល់តែម្តង ដើម្បី ៖
- ផ្តល់ពាក្យសុំតបណ្តាញទឹកដោយឥតគិតថ្លៃ
- ទទួលពាក្យសុំតបណ្តាញទឹក         
- ទទួលប្រាក់តបណ្តាញទឹក
- សម្ភាសន៍ប្រជាពលរដ្ឋ ដើម្បីផ្តល់កម្រិតឧបត្ថម្ភធន
២. សម្រួលថ្លៃតបណ្តាញទឹកជូនប្រជាពលរដ្ឋចំណូលទាប : រ.ទ.ស.ភ មានគោលនយោបាយជួយដល់ ប្រជាពលរដ្ឋចំណូលទាបឲ្យទទួលបានបណ្តាញទឹកស្អាតប្រើប្រាស់ដោយផ្ទាល់ពីរដ្ឋ គោលនយោបាយនេះអនុញ្ញាតឲ្យប្រជាពលរដ្ឋចំណូលទាប :
- បង់រំលស់ថ្លៃបណ្តាញ ១០ខែ ១៥ខែ និង ២០ខែ
- ឧបត្ថម្ភធនបញ្ចុះថ្លៃបណ្តាញ ៣០%, ៥០%, ៧០% និង ១០០%
តាមរយៈកម្មវិធីនេះ យើងបានជួយសន្សំថវិកាឲ្យប្រជាជនអ្នកប្រើប្រាស់ទឹក និង បានធ្វើឲ្យប្រសើរ ឡើងនូវសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងជួយសន្សំពេលវេលាសំរាប់ស្ត្រីមេផ្ទះ និង កុមារថែមទៀតផង។
៣. សម្រួលដល់ការដាក់ពាក្យសុំតបណ្តាញទឹករបស់ប្រជាពលរដ្ឋទូទៅ : ដើម្បីសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងការបំពេញបែបបទដាក់ពាក្យសុំតបណ្តាញទឹក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបង្កើតនូវបែបបទដំណើរការស្តង់ដាការងារ (SOP) តបណ្តាញទឹកជូនអតិថិជនដែលបែបបទនេះបានកំណត់គ្រប់ជំហ៊ានការងារទាំងអស់រាប់ចាប់តាំងពី៖
- ការចែកពាក្យជូនអតិថិជនដោយឥតគិតថ្លៃ
- ការជូនដំណឹងណាត់ជួបអតិថិជនដើម្បីវាស់វែងទីតាំង
- ការជូនដំណឹងឲ្យអតិថិជនមកបង់ប្រាក់ថ្លៃតបណ្តាញ និង
- ការចុះតបណ្តាញជូនអតិថិជនជាដើម ។ល។
រាល់ជំហានការងារនីមួយៗសុទ្ធតែមានកំណត់ពេលវេលាយ៉ាងច្បាស់លាស់។ ឧទាហរណ៍: ដូចជាការចុះតបណ្តាញត្រូវធ្វើឡើងមិនឲ្យលើសពី ៣ថ្ងៃ (ថ្ងៃធ្វើការងារ) បន្ទាប់ពីអតិថិជនបានបង់ប្រាក់រួច ជាដើម។
៤. សម្រួលការបង់ប្រាក់ថ្លៃប្រើប្រាស់ទឹក : បានបង្កើតបេឡាទទួលប្រាក់ថ្លៃទឹកនៅតាមទីតាំងអាងតម្កល់ ទឹកតំបន់ជាយក្រុងទាំង៣កន្លែង, ការិយាល័យចំណូលតាខ្មៅ ១កន្លែង និង រោងចក្រផលិតទឹកស្អាត និរោធនិ៍ ព្រមទាំងបង្កើតប្រព័ន្ធបង់ប្រាក់តាមធនាគារ និង ប្រព័ន្ធទូរស័ព្ទដៃរបស់ធនាគារពាណិជ្ជកម្មអន្តរជាតិ (FTB), ធនាគារអេស៊ីលីដា(ACLEDA), ធនាគារកាណាឌីយ៉ា (Canadia), WING, ABA, Prasac, Hattha Kaksekar, Smartluy, Campu, AMK, DaraPay, E-MONEY, លី ហួរ វេរលុយ, Sathapana Bank, Chip Mong Bank និងប្រព័ន្ធទូរស័ព្ទក្រុមហ៊ុន Mobitel (Cellcard Cash) ដែលបានជួយសម្រួលយ៉ាងច្រើនដល់ប្រជាពលរដ្ឋមានលំនៅដ្ឋានតំបន់ជាយក្រុងឆ្ងាយៗ ដែលត្រូវចំណាយទាំងថវិកា និងពេលវេលាក្នុងការធ្វើដំណើរមកបង់ប្រាក់ថ្លៃទឹក។
គ.     អតិថិជនអាចទំនាក់ទំនងសួរ និង ផ្តល់ព័ត៌មានតាមរយៈ
-    ទូរស័ព្ទលេខ    : 023 724 046 / 023 430 541 / 023 430 179
-    គេហទំព័រ     : www.ppwsa.com.kh
-    អ៊ីមែល     : admin@ppwsa.com.kh


វាយតម្លៃ៖



មតិយោបល់