២១. ចេញវិញ្ញាបនបត្រ និងប័ណ្ណទទួលស្គាល់ជំនាញវិជ្ជាជីវៈក្រោយបានបញ្ចប់វគ្គហ្វឺកហ្វឺន(សំណុំបែបបទហ្វឹកហ្វឺនកូនជាងមួយឈុត)


គោលបំណង៖

ការកំណត់ឲ្យនិយោជកបំពេញកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងប្រចាំឆ្នាំ ឱ្យប្រជាពលរដ្ឋ និងកម្មករនិយោជិត ដើម្បីឲ្យមានកម្លាំងពលកម្មដែលប្រកបដោយជំនាញវិជ្ជាជីវៈក្នុងការបង្កើន និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

•ច្បាប់ស្តីពីការងារ
•ប្រកាសលេខ ០៦៣/១៥ ក.ប/ប្រ.ក ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់នាយកដ្ឋានបណ្តុះបណ្តាល
•ប្រកាសលេខ ០០៤ សកបយ ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០០០ ស្តីពីការហ្វឹកហ្វឺនកូនជាង។
•សេចក្តីណែនាំលេខ០៤២/១៥ ស.ជ.ន ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការអនុវត្ត ប្រកាសលេខ ០០៤ សកបយ ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០០០ ស្តីពីការហ្វឹកហ្វឺនកូនជាង។
•ប្រកាសអន្តរក្រសួងលេខ ៧១៤ សយវ ប្រក ចុះថ្ងៃព្រហស្បតិ៍៧កើតខែទុតិយសាឍ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ស្តីពីការផ្តល់សេវា សាធារណៈដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

ប្រជាពលរដ្ឋ កម្មករនិយោជិតកម្ពុជា


ស្តង់ដារសេវា៖

•រយៈពេលនៃការផ្តល់សេវា: ០៣ខែ
•តម្លៃសេវា:២៥,០០០រៀល ក្នុង១នាក់
•សុពលភាពនៃសេវាៈ អចិន្រ្តៃយ៍


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

សហគ្រាស គ្រឹះស្ថាន ត្រូវភ្ជាប់ជាមួយនូវ៖
•ពាក្យស្នើសុំចុះបញ្ជិកាលើការហ្វឹកហ្វឺនកូនជាងប្រចាំឆ្នាំ
•បញ្ជីឈ្មោះកូនជាងដែលត្រូវហ្វឹកហ្វឺន
•កម្មវិធីហ្វឹកហ្វឺនកូនជាង
•បញ្ជីឈ្មោះគ្រូ មេជាង


នីតិវិធីនៃការផ្ដល់សេវា៖

-និយោជនត្រូវបញ្ជូនបញ្ជីឈ្មោះកូនជាងប្រលងជាប់ជាស្ថាពរទៅនាយកដ្ឋានបណ្តុះបណ្តាល(ការិយាល័យហ្វឹកហ្វឺនកូនជាង)
-នាយកដ្ឋានជំនាញបោះពុម្ភវិញ្ញាបនបត្រ និងប័ណ្ណទទួលស្គាល់ជំនាញវិជ្ជាជីវៈ រួចបញ្ជូនឲ្យនិយោជកចុះហត្ថលេខាទទួលស្គាល់
-និយោជកបញ្ជូនវិញ្ញាបនបត្រមកក្រសួង (អគ្គនាយកTVET)
-អគ្គនាយកចុះហត្ថលេខាលើវិញ្ញាបនបត្រ និងប័ណ្ណទទួលស្គាល់ជំនាញវិជ្ជាជីវៈ រួចបញ្ជូនទៅនិយោជកសម្រាប់ចែកឲ្យកូនជាង។

បង្ហាញនីតិវិធី


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
•អាសយដ្ឋាន៖ អគារលេខ ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណុ្ឌទួលគោក រាជធានីភ្នំពេញ
•នាយកដ្ឋានបណ្តុះបណ្តាល
•អគារអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
•ការិយាល័យហ្វឹកហ្វឺនកូនជាង

•ទូរស័ព្ទលេខ៖ ០២៣ ៨៨ ៤៩ ៩៧ / ០១២ ៩៣ ៩៤ ២៥


យោបល់៖

ប្រជាពលរដ្ឋអាចស្នើសុំធ្វើជាកូនជាងបាននៅតាមបណ្តាសហគ្រាស គ្រឹះស្ថានដែលមានការហ្វឹកហ្វឺនកូនជាងប្រចាំឆ្នាំ


វាយតម្លៃ៖



មតិយោបល់