ការផ្តល់លិខិតអនុញ្ញាតប្រកបអាជីវកម្មជាភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម(ការបើកភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម )


គោលបំណង៖

ដើម្បីគាំពារសេរីភាពនៃការផ្សព្វផ្សាយ និងការទទួលព័ត៌មានស្របតាមរដ្ឋធម្មនុញ្ញ
បទប្បញ្ញត្តិច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

•    ព្រះរាជក្រមលេខនស/រកម០១៩៦/១៤ ចុះថ្ងៃទី២៤ខែមករាឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
•    ច្បាប់ស្តីពីរបបសារព័ត៌មាន
•    អនុក្រឹត្យលេខ៧០អនក្រ.បក ចុះថ្ងៃទី០៥ខែសីហា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន
•    អនុក្រឹត្យលេខ៧១ អនក្រ.បក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៧ ស្តីពីការកែសម្រួល អគ្គនាយកដា្ឋនរដ្ឋបាល និងសោតទស្សន៍ជាអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
•    ប្រកាសរួមលេខ១០០៣សហវ.ប្រកចុះថ្ងៃទី២៨ខែធ្នូឆ្នាំ២០១២ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន ស្តីពីការផ្តល់រដ្ឋបាលលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មាន


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

ជារូបវន្តបុគ្គលសញ្ជាតិខ្មែរ ឬជនបរទេស ឬនីតិបុគ្គលដែលកំណត់ដោយច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា


ស្តង់ដារសេវា៖

•    ការបើកអាជីវកម្មជាភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម
•    ថ្លៃសេវា : ១,២០០,០០០ រៀល
•    រយៈពេលផ្តល់សេវា : ០៧ ថ្ងៃ នៃថ្ងៃធ្វើការ
•    សុពលភាព : ០១ (មួយ) ឆ្នាំ


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

•    ពាក្យស្នើសុំប្រកបអាជីវកម្ម             ០២ ច្បាប់
•    និមិត្តសញ្ញា (Logo)              ០២ ច្បាប់
•    ជីវប្រវត្តិសង្ខេបមានបិទរូបថត៤x៦ (បញ្ជាក់ពីមេឃុំ/សង្កាត់) ០២ ច្បាប់
•    លិខិតបញ្ជាក់អត្តសញ្ញាណ ឬលិខិតឆ្លងដែន(ថតចម្លង) ០២ ច្បាប់
•    កិច្ចសន្យាប្រកបអាជីវកម្ម                 ០២ ច្បាប់
•    តារាងអង្កេតទូទៅ ០២ ច្បាប់
•    ប្លង់ទីតាំងអាជីវកម្ម (បញ្ជាក់ពីមេឃុំ/សង្កាត់) ០២ ច្បាប់
•    លក្ខន្តិកៈ និងលិខិតចុះបញ្ជីពាណិជ្ជកម្មក្រុមហ៊ុន ០២ ច្បាប់

ទាញយកទម្រង់បែបបទស្នើសុំ ទាញយកទម្រង់បែបបទស្នើសុំ


នីតិវិធីនៃការផ្ដល់សេវា៖

ចូលមើលព័ត៌មានស្តីពីកម្រងសេវារដ្ឋបាលវិស័យព័ត៌មានរបស់ក្រសួងព័ត៌មានតាមៈ
•    គេហទំព័រ : www.inb.gov.kh
•    អ៊ីម៉ែល: info @inb.gov.kh និងទាក់ទងតាមទូរស័ព្ទលេខៈ០២៣ ៧២៤ ៥១៤
មានចំនួន៦ដំណាក់កាល៖
១. ទាញយកឯកសារសំណុំបែបបទស្នើសុំប្រកបអាជីវកម្មជាភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជ-
កម្មតាមអាសយដ្ឋានគេហទំព័រ ឬអ៊ីម៉ែលខាងលើហើយត្រូវបំពេញសំណុំបែបបទ ឲ្យបានត្រឹមត្រូវតាមទម្រង់ និងលក្ខខណ្ឌនៃពាក្យស្នើសុំ    
២. បញ្ជូនសំណុំឯកសារស្នើសុំប្រកបអាជីវកម្មតាមអាសយដ្ឋានអេឡិចត្រូនិក មកច្រក
ចេញចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
៣. អ្នកដាក់ពាក្យស្នើសុំប្រកបអាជីវកម្ម ត្រូវរង់ចាំការឆ្លើយតបក្នុងរយៈពេល៥(ប្រាំ)
ថ្ងៃនៃ ថ្ងៃធ្វើការបន្ទាប់ពីមន្ត្រីច្រកចេញចូលតែមួយបានទទួលពាក្យស្នើសុំ
៤. ប្រសិនបើពុំមានឯកសារគ្រប់គ្រាន់ អ្នកស្នើសុំប្រកបអាជីវកម្មត្រូវបំពេញឯកសារ
ឲ្យបានគ្រប់គ្រាន់ក្នុងរយៈពេល៣០(សាមសិប)ថ្ងៃ បន្ទាប់ពីសាមីខ្លួនបានទទួល
ការជូនដំណឹងពីមន្ត្រីច្រកចេញចូលតែមួយ។ ករណីមិនបានបំពេញសំណុំបែបបទ
ឲ្យបានគ្រប់គ្រាន់តាមកាលកំណត់ខាងលើ ហើយពុំមានហេតុផលសមស្រប សំណើ
សុំផ្តល់សេ វាត្រូវចាត់ទុកជាមោឃៈ
៥. បន្ទាប់ពីមានការឆ្លើយតបពីមន្ត្រីច្រកចេញចូលតែមួយថា បានបំពេញឯកសារគ្រប់
គ្រាន់ហើយ សាមីខ្លួនត្រូវយកសំណុំបែបបទស្នើសុំប្រកបអាជីវកម្មមកដាក់នៅច្រក
ចេញចូលតែមួយ ហើយត្រូវបង់ថ្លៃសេវារដ្ឋបាល និងទទួលយកបង្កាន់ដៃសំអាង
៦. អ្នកដាក់ពាក្យស្នើសុំប្រកបអាជីវកម្ម អាចមកទទួលយកអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកប
អាជីវកម្មនៅច្រកចេញចូលតែមួយក្នុងរយៈពេល០៧ ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីសាមី
ខ្លួនបានទទួលបង្កាន់ដៃសំអាង។

បង្ហាញនីតិវិធី


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

ក្រសួង ព័ត៌មាន

ក្រសួងព័ត៌មាន
•    អគារលេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍

•    ទូរស័ព្ទ : ០២៣ ៧២៤ ៥១៤/ ០២៣ ៤៣០ ២២៧
•    ទូរសារ : ០២៣ ៤២៧ ៤៧៥
•    គេហទំព័រ : www.inb.gov.kh
•    អ៊ីម៉ែល : info@inb.gov.kh


យោបល់៖

•    អ្នកស្នើសុំផ្តល់សេវាអាចដាក់ពាក្យបណ្តឹងតវ៉ានៅប្រអប់សំបុត្រគណនេយ្យភាពនៅច្រកចេញចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ឬប្តឹងទៅប្រធានស្ថាប័នដែលសាមីខ្លួនបានដាក់ពាក្យស្នើសុំ ប្រសិនបើសំណើរបស់ខ្លួនពុំត្រូវបានផ្តល់ជូនតាមលក្ខខណ្ឌខាងលើ។
•    រាល់ដំណើរការធ្វើអាជីវកម្ម ត្រូវគោរពបទប្បញ្ញត្តិច្បាប់ជាធរមាន ប្រកាស បទបញ្ជា ការណែនាំរបស់ក្រសួង ស្ថាប័នមានសមត្ថកិច្ច និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ ទុកនៅក្រសួងព័ត៌មាន
•    ហាមផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលទំនិញ និងសេវាដែលច្បាប់ហាមឃាត់
•    ហាមធ្វើការកែប្រែ ឬបកស្រាយខ្លឹមសារស្ប៉តផ្សាយពាណិជ្ជកម្មខុសពីខ្លឹមសារដើមដែលក្រសួង ស្ថាប័នមានសមត្ថកិច្ចផ្តល់ឲ្យ ឬផ្សព្វផ្សាយធ្វើឲ្យមានការភាន់ច្រឡំអំពីគុណភាព ប្រសិទ្ធភាពផលិតផលទំនិញ និងសេវាផ្សេងៗ
•    ហាមផ្សព្វផ្សាយពាណិជ្ជកម្មដែលមានរូបភាព ឬខ្លឹមសារប៉ះពាល់ដល់៖
- ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ និងសីលធម៌សង្គម
- ការរើសអើងប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ជំនឿ សាសនា និងស្ថានភាព
ដទៃទៀតដែលច្បាប់ហាមឃាត់។


វាយតម្លៃ៖មតិយោបល់