ព្រឹត្តិបត្រថ្កោលទោសលេខ៣ សម្រាប់ជនជាតិខ្មែរជាសិស្ស-និសិ្សត


គោលបំណង៖

បញ្ជាក់ពីភាពស្អាតស្អំមាន ឬគ្មានទោសរបស់សាមីជនដែលចូលមកសុំព្រឹត្តិបត្រថ្កោលទោសដើម្បីយកទៅប្រើប្រាស់តាមតម្រូវការ។


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

•    ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងយុត្តិធម៌។
•    ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា មាត្រា១២។
•    ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៥៤២ ដល់មាត្រា៥៥២។
•    អនុក្រឹត្យលេខ២៤០ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងយុត្តិធម៌។
•    ប្រកាសរួមលេខ១០០១ សហវ.ប្រក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ រវាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងក្រសួងយុត្តិធម៌ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងយុត្តិធម៌។


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

ប្រជាពលរដ្ឋខ្មែរ ឬ ជនបរទេស ដែលចូលមកស្នាក់នៅក្នុង ព្រះរាជាណាចក្រកម្ពុជាដោយស្របច្បាប់ និងនីតិបុគ្គលឯកជន។


ស្តង់ដារសេវា៖

ការចេញព្រឹត្តិបត្រថ្កោលទោសលេខ៣សម្រាប់ជនជាតិខ្មែរ ជាសិស្ស-និស្សិតមានពីរប្រភេទគឺ សេវាធម្មតា និងឆាប់រហ័ស
សេវាធម្មតា៖
-    តម្លៃសេវា ៖ ១០ ០០០ រៀល
-    រយៈពេល ៖ ២០ថ្ងៃ (ថ្ងៃធ្វើការ)
-    សុពលភាព ៖ ៣ខែ
សេវាឆាប់រហ័ស៖
-    តម្លៃសេវា ៖ ២០ ០០០ រៀល
-    រយៈពេល ៖ ១២ថ្ងៃ (ថ្ងៃធ្វើការ)
-    សុពលភាព ៖ ៣ខែ


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

ការចេញព្រឹត្តិបត្រថ្កោលទោសលេខ៣សម្រាប់ជនជាតិខ្មែរ ជាសិស្ស-និស្សិត
•    ពាក្យសុំព្រឹត្តិបត្រថ្កោលទោស ០១ច្បាប់ មានបិទរូបថត ៤X៦ = ១ សន្លឹក
•    ប្រវត្តិរូបសង្ខេប ០១ ច្បាប់
•    សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ច្បាប់ដើម ០១ ច្បាប់ និងថតចម្លង ស-ខ្មៅ ០១ច្បាប់
•    សៀវភៅស្នាក់នៅថតចម្លង ស-ខ្មៅ ០១ច្បាប់។
•    ប័ណ្ណសំគាល់ខ្លួន ជាសិស្ស-និស្សិត (បើនៅរៀន) ដែលមានសុពលភាពភ្ជាប់មកជាមួយ។
បញ្ជាក់ៈ សម្រាប់ជនជាតិខ្មែររស់នៅក្រៅប្រទេស ឬជនជាតិបរទេសដែលធ្លាប់ស្នាក់នៅកម្ពុជាហើយត្រឡប់ទៅបរទេសវិញ ការផ្តល់ប្រវត្តិរូបសង្ខេបត្រូវផ្ញើតាមទូរសារដោយបញ្ជាក់ពីអាស័យដ្ឋានបច្ចុប្បន្ននៅបរទេស និងរយៈពេល ស្នាក់នៅកម្ពុជា ពីថ្ងៃខែឆ្នាំ ដែលបានចេញ-ចូល ប្រទេសកម្ពុជា ដោយមានផ្តិតស្នាមមេដៃសាមីខ្លួន ចំនួន០១ច្បាប់។

ទាញយកទម្រង់បែបបទស្នើសុំ


នីតិវិធីនៃការផ្ដល់សេវា៖

នីតិវិធីនៃការផ្តល់សេវាសម្រាប់ព្រឹត្តិបត្រថ្កោលទោសលេខ៣ មាន ១៤ ដំណាក់ ដូចខាងក្រោម ៖
១. អ្នកប្រើប្រាស់សេវាបំពេញពាក្យស្នើសុំ
២. មន្ត្រីពិនិត្យ និងទទួលពាក្យសុំ (ដោយមានបង្កាន់ដៃទទួលពាក្យ និងបង្កាន់ដៃបងប្រាក់)
៣. ប្រធាននាយកដ្ឋានកិច្ចការថ្កោលទោស (ចុះក្នុងបញ្ជីឈ្មោះអ្នកសុំព្រឹត្តិបត្រថ្កោលទោស)
៤. មន្ត្រីពិនិត្យបញ្ជីថ្កោលទោស (សលាប័ត្រ សាលក្រម សាលដីកា)
៥. មន្ត្រីសរសេរព្រឹត្តិបត្រថ្កោលទោស
៦. ប្រធាននាយកដ្ឋានកិច្ចការថ្កោលទោស (ពិនិត្យ ចុះហត្ថលេខា)
៧. មន្ត្រីបញ្ជូនឯកសារបន្ត
៨. ឯកឧត្តម អគ្គនាយកកិច្ចការអយ្យការនិងព្រហ្មទណ្ទ
៩. ឯកឧត្តម អនុរដ្ឋលេខាធិការ ទទួលបន្ទុក
១០. ឯកឧត្តម រដ្ឋលេខាធិការ ទទួលបន្ទុក (ចុះហត្ថលេខា)
១១. ឯកឧត្តម រដ្ឋមន្ត្រី (ឯកភាព)
១២. ខុទ្ទការល័យ (បោះត្រា)
១៣. មន្ត្រីចុះលេខ (ចេញព្រឹត្តិបត្រថ្កោលទោសសំរេច)
១៤. ផ្តល់ជូនអ្នកដាក់ពាក្យស្នើសុំព្រឹត្តិបត្រថ្កោលទោស

បង្ហាញនីតិវិធី


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

ក្រសួង យុត្តិធម៌

ក្រសួងយុត្តិធម៌
•    អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ
•    នាយកដ្ឋានកិច្ចការថ្កោលទោស

មហាវិថីសម្តេចសុធារស ខណ្ឌដូនពេញ រាជធានីភ្នំពេញ,
ទូរស័ព្ទៈ ០២៣ ២១៦ ៣២២, ០២៣ ២១១ ៦៩៥


យោបល់៖

សាមីជន ដែលមកសុំព្រឹត្តិបត្រថ្កោលទោសលេខ៣ ដើម្បីយកទៅប្រើប្រាស់សូមគិតអំពីរយៈពេលដែលក្រសួងយុត្តិធម៌អាចចេញជូនបានគឺរយៈពេល១២ថ្ងៃ និងរយៈពេល២០ថ្ងៃ នៃថ្ងៃធ្វើការព្រមទាំងឯកសារពាក់ព័ន្ធដែលតម្រូវដោយក្រសួងយុត្តិធម៌ដូចមានរៀបរាប់ខាងលើ។


វាយតម្លៃ៖មតិយោបល់