វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (Certificate of Origin “C/O”) សម្លៀកបំពាក់(C/O ទម្រង់ N)


គោលបំណង៖

•    គ្រប់គ្រងទំនិញនាំចេញនាំចូល តាមច្បាប់ និងបទប្បញ្ញត្តដែលកំណត់ដោយរាជរដ្ឋាភិបាល
•    ផ្តល់ជូនអ្នកនាំចេញនូវវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (Certificate of Origin “C/O”) ពីប្រទេសកម្ពុជានាំចេញទៅក្រៅបរទេស


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

•    អនុក្រឹត្យលេខ ១៣១ អនក្រ.បក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងពាណិជ្ជកម្ម
•    ប្រកាសលេខ ១៧៨ ព.ណនច ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ របស់ក្រសួង ពាណិជ្ជកម្ម ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់នាយកដ្ឋាននាំចេញ នាំចូល
•    ប្រកាសលេខ ២៦៥MOC/M២០០២ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០០២ របស់ក្រសួងពាណិជ្ជកម្ម ស្តីពីការផ្តល់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញជូនអង្គការក្រៅរដ្ឋាភិបាល (NGOs)
•    ប្រកាសលេខ ១៩៣MOC/SM2006 ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៦ របស់ក្រសួង ពាណិជ្ជកម្ម ស្តីពីការបង់កម្រៃគ្រប់គ្រងការនាំចេញ សម្រាប់សម្លៀកបំពាក់អនាម័យដែល ប្រើតែមួយលើក រួចបោះចោល
•    ប្រកាសលេខ ១១២MOC/SM2013 ចុះថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៣ របស់ក្រសួងពាណិជ្ជកម្ម ស្តីពីការកែសម្រួលនីតិវិធីចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ
•    ប្រកាសអន្តរក្រសួងលេខ ២៣៣ ព.ណ បអព.ប្រក ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ រវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ស្តីពីការកែសម្រួលនីតិវិធីក្នុងការបំពេញបែបបទនាំចេញទំនិញទៅក្រៅប្រទេស
•    ប្រកាសលេខ ១៦១ព.ណ.ពពក.ប្រក ចុះថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យអនុវត្តសាកល្បងនូវការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញតាមប្រព័ន្ធអេឡិចត្រូនិច
•    ប្រកាសលេខ ៣១៩៨ព.ណ.ខកល ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ស្តីពីនីតិវិធីនៃការស្នើសុំ និងការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញគ្រប់ទម្រង់តាមប្រព័ន្ធស្វ័យប្រវត្តកម្ម
•    ប្រកាសរួមលេខ ១២១៧ សហវ.ប្រក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

នីតិបុគ្គល


ស្តង់ដារសេវា៖

ដោយអនុវត្តតាមខ្លឹមសារប្រកាសរួមលេខ ១២១៧ សហវ.ប្រក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ចាប់ពីពេលដាក់ពាក្យ
ស្នើសុំរហូត ដល់ពេលទទួលយកវិញ្ញាបនបត្រប្រភពដើមទំនិញ (C/O) គឺមានរយៈពេល ១៦ម៉ នៃ ម៉ោងធ្វើការ សុពលភាព ៦-១២ខែ។
តម្លៃនៃការផ្តល់សេវា៖
-សម្លៀកបំពាក់(C/O ទម្រង់ N )
o    ច្រើនជាង ឬ ស្មើ ២,០០០PCS....................១៥៤,០០០រៀល
o    តិចជាង ២,០០០PCS.................................៧៣,០០០រៀល


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

ការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម ៖
១. ការនាំចេញតាមជើងនាវា(By Sea)
ក- ទំនិញសម្លៀកបំពាក់ ផលិតផលវាយនភ័ណ្ឌ ស្បែកជើង និងសម្ភារៈ
ប្រើប្រាស់ផ្សេងទៀត ដូចជា កាបូប មួក ជាដើម
•    ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ក្រុមហ៊ុន
•    លិខិតបញ្ជាក់ពីការបង់សោហ៊ុយរដ្ឋបាល និងកម្រៃគ្រប់គ្រង ការនាំចេញ
•    បង្កាន់ដៃបង់ប្រាក់កម្រៃសេវាសាធារណៈ
•    វិក័យប័ត្រ (Invoice)
•    តារាងវេចខ្ចប់ (Packing List)
•    អញ្ញត្តិប័ណ្ណដឹកជញ្ជូន (Bill of Lading)
•    កំណត់ហេតុរួមស្តីពីការត្រួតពិនិត្យទំនិញវាយនភ័ណ្ឌនាំចេញ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកាំកុងត្រូល
•    ប្រតិវេទន៍ចេញពីកម្ពុជា (Cambodia Outward Declaration)
•    លិខិតឧទេ្ទសនាម និងផ្ទេរសិទ្ធិរបស់ក្រុមហ៊ុនឱ្យតំណាងរបស់ខ្លួន
ខ- ផលិតផលផ្សេងទៀត ក្រៅពីសម្លៀកបំពាក់ ផលិតផលវាយនភ័ណ្ឌ និង
ស្បែកជើង
•    ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ក្រុមហ៊ុន
•    លិខិតបញ្ជាក់ពីការបង់សោហ៊ុយរដ្ឋបាល និងកម្រៃគ្រប់គ្រង ការនាំចេញ
•    បង្កាន់ដៃបង់ប្រាក់កម្រៃសេវាសាធារណៈ
•    វិក័យប័ត្រ (Invoice)
•    តារាងវេចខ្ចប់ (Packing List)
•    អញ្ញត្តិប័ណ្ណដឹកជញ្ជូន (Bill of Lading)
•    ប្រតិវេទន៍ចេញពីកម្ពុជា (Cambodia Outward Declaration)
•    វិញ្ញាបនបត្របញ្ជាក់បរិមាណទំនិញនាំចេញរបស់អគ្គនាយកដ្ឋានកាំកុងត្រូល (CQ)
•    ប្រតិវេទន៍គយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (CD)
•    ឯកសារពាក់ព័ន្ធរបស់ក្រុមហ៊ុនដែលអាចបញ្ជាក់ពីប្រភពដើម ទំនិញ
•    អាជ្ញាប័ណ្ណនាំចេញ (ចំពោះទំនិញដែលច្បាប់តម្រូវឱ្យមានអាជ្ញា ប័ណ្ណនាំចេញ)
•    លិខិតឧទេ្ទសនាម និងផ្ទេរសិទ្ធិរបស់ក្រុមហ៊ុនឱ្យតំណាងរបស់ខ្លួន
គ- ទំនិញជាផលិតផលសិប្បកម្មតូច និងកសិកម្ម
•    ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ក្រុមហ៊ុន
•    លិខិតបញ្ជាក់ពីការបង់សោហ៊ុយរដ្ឋបាល និងកម្រៃគ្រប់គ្រង ការនាំចេញ ប្រសិនមានការកំណត់ដោយបញ្ញត្តិ
•    វិក័យប័ត្រ (Invoice)
•    តារាងវេចខ្ចប់ (Packing List)
•    អញ្ញត្តិប័ណ្ណដឹកជញ្ជូន (Bill of Lading)
•    ប្រតិវេទន៍ចេញពីកម្ពុជា (Cambodia Outward Declaration)
•    វិញ្ញាបនបត្របញ្ជាក់បរិមាណទំនិញនាំចេញរបស់អគ្គនាយកដ្ឋានកាំកុងត្រូល (CQ)
•    ប្រតិវេទន៍គយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (CD)
•    ឯកសារពាក់ព័ន្ធរបស់ក្រុមហ៊ុនដែលអាចបញ្ជាក់ពីប្រភពដើមទំនិញ (ករណីអង្ករ និងផលិតផលកសិកម្ម ដែលមានលក្ខណៈរសើបមួយចំនួន)
•    លិខិតឧទេ្ទសនាម និងផ្ទេរសិទ្ធិរបស់ក្រុមហ៊ុនឱ្យតំណាងរបស់ខ្លួន
ឃ- ទំនិញសម្លៀកបំពាក់ពណ៌ប៉ារ៉ា ពណ៌បៃតង (ត្រេអ៊ី និងកាគី)
•    ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ក្រុមហ៊ុន
•    ពាក្យស្នើសុំចុះត្រួតពិនិត្យខែ្សសង្វាក់ផលិតកម្ម សមត្ថភាពផលិតកម្ម និងផ្គូរផ្គងជាមួយសន្និធិនាំចេញ-នាំចូលនៃវត្ថុធាតុដើម
•    របាយការណ៍របស់មន្រ្តីត្រួតពិនិត្យសង្វាក់ផលិតកម្ម និងផលិតផលនាំចេញ
•    លិខិតបញ្ជាក់ពីការបង់សោហ៊ុយរដ្ឋបាល និងកម្រៃគ្រប់គ្រង ការនាំចេញ
•    វិក័យប័ត្រ (Invoice)
•    តារាងវេចខ្ចប់ (Packing List)
•    លិខិតឧទេ្ទសនាម និងផ្ទេរសិទ្ធិរបស់ក្រុមហ៊ុន ឱ្យតំណាងរបស់ខ្លួនក្រោយពេលចេញទំនិញរួច ត្រូវប្រគល់ជូនបន្ថែមនូវឯកសារ ដូចខាងក្រោម ៖
•    អញ្ញត្តិប័ណ្ណដឹកជញ្ជូនតាមនាវា ឬតាមជើងយន្តហោះ (Bill of Lading/Airway Bill)
•    កំណត់ហេតុរួមស្តីពីការត្រួតពិនិត្យទំនិញវាយនភ័ណ្ឌនាំចេញ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋាន កាំកុងត្រូល
•    ប្រតិវេទន៍ចេញពីកម្ពុជា (Cambodia Outward Declaration)
២. ការនាំចេញតាមជើងយន្តហោះ(By Air)
ក- ទំនិញសម្លៀកបំពាក់ ផលិតផលវាយនភ័ណ្ឌ ស្បែកជើង និងសម្ភារៈ
ប្រើប្រាស់ផ្សេងទៀត ដូចជា កាបូប មួក ជាដើម
•    ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ក្រុមហ៊ុន
•    លិខិតបញ្ជាក់ពីការបង់សោហ៊ុយរដ្ឋបាល និងកម្រៃគ្រប់គ្រង ការនាំចេញ
•    បង្កាន់ដៃបង់ប្រាក់កម្រៃសេវាសាធារណៈ
•    វិក័យប័ត្រ (Invoice)
•    តារាងវេចខ្ចប់ (Packing List)
•    លិខិតឧទេ្ទសនាម និងផ្ទេរសិទ្ធិរបស់ក្រុមហ៊ុនឱ្យតំណាងរបស់ខ្លួនក្រោយពេលចេញទំនិញរួច ត្រូវប្រគល់ជូនបន្ថែមនូវឯកសារ ដូចខាងក្រោម៖
    អញ្ញត្តិប័ណ្ណដឹកជញ្ជូន (Airway Bill)
    កំណត់ហេតុរួមស្តីពីការត្រួតពិនិត្យទំនិញវាយនភ័ណ្ឌ នាំចេញ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង អគ្គនាយកដ្ឋានកាំកុងត្រូល
    ប្រតិវេទន៍ចេញពីកម្ពុជា (Cambodia Outward Declaration)
ខ- ទំនិញជាផលិតផលសិប្បកម្មតូច និងកសិកម្ម
•    ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ក្រុមហ៊ុន
•    លិខិតបញ្ជាក់ពីការបង់សោហ៊ុយរដ្ឋបាល និងកម្រៃគ្រប់គ្រងការ
នាំចេញ ប្រសិនមានការកំណត់ដោយប្បញ្ញត្តិ
•    វិក័យប័ត្រ (Invoice)
•    តារាងវេចខ្ចប់ (Packing List)
•    លិខិតឧទេ្ទសនាម និងផ្ទេរសិទ្ធិរបស់ក្រុមហ៊ុន ឱ្យតំណាងរបស់ខ្លួនក្រោយពេលចេញទំនិញរួច ត្រូវប្រគល់ជូនបន្ថែមនូវឯកសារ ដូចខាងក្រោម ៖
    អញ្ញត្តិប័ណ្ណដឹកជញ្ជូន (Airway Bill)
    កំណត់ហេតុរួមស្តីពីការត្រួតពិនិត្យទំនិញវាយនភ័ណ្ឌនាំចេញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកាំកុងត្រូល
    ប្រតិវេទន៍ចេញពីកម្ពុជា (Cambodia Outward Declaration)
៣. ទំនិញសម្លៀកបំពាក់ ផលិតផលវាយនភ័ណ្ឌ ផលិតផលធ្វើពីស្បែក និងផលិតផលដទៃទៀត ដែលដឹកជញ្ជូនតាមរថយន្តឆ្លងកាត់ព្រំដែនកម្ពុជាទៅឡើងយន្តហោះនៅប្រទេសជិតខាង(Land-Air)
•    ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ក្រុមហ៊ុន
•    លិខិតបញ្ជាក់ពីការបង់សោហ៊ុយរដ្ឋបាល និងកម្រៃគ្រប់គ្រង ការនាំចេញ
•    បង្កាន់ដៃបង់ប្រាក់កម្រៃសេវាសាធារណៈ
•    វិក័យប័ត្រ (Invoice)
•    តារាងវេចខ្ចប់ (Packing List)
•    របាយការណ៍របស់មន្រ្តីត្រួតពិនិត្យសង្វាក់ផលិតកម្ម និងផលិតផលនាំចេញ
•    លិខិតឧទេ្ទសនាម និងផ្ទេរសិទ្ធិរបស់ក្រុមហ៊ុនឱ្យតំណាងរបស់ខ្លួនក្រោយពេលចេញទំនិញរយៈពេល៣០ថ្ងៃ ត្រូវប្រគល់ជូនបន្ថែមនូវឯកសារ ដូចខាងក្រោម ៖
- អញ្ញត្តិប័ណ្ណដឹកជញ្ជូន (Airway Bill)
- កំណត់ហេតុរួមស្តីពីការត្រួតពិនិត្យទំនិញវាយនភ័ណ្ឌនាំចេញ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកាំកុងត្រូល
- ប្រតិវេទន៍ចេញពីកម្ពុជា (Cambodia Outward Declaration)
4. ការនាំចេញតាមរថយន្ត(By Truck)
ក- ទំនិញសម្លៀកបំពាក់ ផលិតផលវាយនភ័ណ្ឌ ស្បែកជើង និងសម្ភារៈប្រើប្រាស់ផ្សេងទៀត ដូចជា កាបូប មួក ជាដើម
•    ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ក្រុមហ៊ុន
•    លិខិតបញ្ជាក់ពីការបង់សោហ៊ុយរដ្ឋបាល និងកម្រៃគ្រប់គ្រងការនាំចេញ
•    បង្កាន់ដៃបង់ប្រាក់កម្រៃសេវាសាធារណៈ
•    វិក័យប័ត្រ (Invoice)
•    តារាងវេចខ្ចប់ (Packing List)
•    លិខិតឧទេ្ទសនាម និងផ្ទេរសិទ្ធិរបស់ក្រុមហ៊ុនឱ្យតំណាងរបស់ខ្លួន
•    កំណត់ហេតុរួមស្តីពីការត្រួតពិនិត្យទំនិញវាយនភ័ណ្ឌនាំចេញ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋាន
កាំកុងត្រូល
•    ប្រតិវេទន៍ចេញពីកម្ពុជា (Cambodia Outward Declaration)
•    លិខិតឧទេ្ទសនាម និងផ្ទេរសិទ្ធិរបស់ក្រុមហ៊ុនឱ្យតំណាងរបស់ខ្លួន
ខ- ទំនិញជាផលិតផលសិប្បកម្មតូច និងកសិកម្ម
•    ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ក្រុមហ៊ុន
•    វិក័យប័ត្រ (Invoice)
•    តារាងវេចខ្ចប់ (Packing List)
•    ប្រតិវេទន៍ចេញពីកម្ពុជា (Cambodia Outward Declaration)
•    អញ្ញត្តិប័ណ្ណដឹកជញ្ជូន (Bill of Lading)
•    លិខិតឧទេ្ទសនាម និងផ្ទេរសិទ្ធិរបស់ក្រុមហ៊ុនឱ្យតំណាងរបស់ខ្លួនក្រោយពេលចេញទំនិញរួច ត្រូវប្រគល់ជូនបន្ថែមនូវឯកសារ ដូចខាងក្រោម ៖
- វិញ្ញាបនបត្របញ្ជាក់បរិមាណទំនិញនាំចេញរបស់អគ្គនាយកដ្ឋានកាំកុងត្រូល (CQ)
- ប្រតិវេទន៍គយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (CD)
- លិខិតបញ្ជាក់ពីការបង់សោហ៊ុយរដ្ឋបាល
- ឯកសារភស្តុតាងបញ្ជាក់ពីប្រភពដើមដែលក្រុមហ៊ុនទិញទំនិញបន្ត (ក្នុងករណីអង្ករ និងផលិតផលកសិកម្ម ដែលមានលក្ខណៈរសើបមួយចំនួន)

ទាញយកទម្រង់បែបបទស្នើសុំ ទាញយកទម្រង់បែបបទគំរូ


នីតិវិធីនៃការផ្ដល់សេវា៖

១-ដាក់ពាក្យស្នើសុំ
២-ការិយាល័យជំនាញពិនិត្យ
៣-នាយកដ្ឋានជំនាញពិនិត្យបញ្ជាក់
៤-អគ្គនាយកដ្ឋានពិនិត្យបញ្ជាក់
៥-រដ្ឋលេខាធិការ/អនុរដ្ឋលេខាធិការពិនិត្យនិងសម្រេច
៦-បោះត្រាលើអាជ្ញាប័ណ្ណ

បង្ហាញនីតិវិធី


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

ក្រសួង ពាណិជ្ជកម្ម

នាយកដ្ឋាននាំចេញ-នាំចូល

o    អាសយដ្ឋាន ៖ ឡូត៍លេខ ១៩-៦១វិថិក្រសួងណាណិជ្ជកម្ម (ផ្លូវលេខ១១៣បេ) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
o    ទូរស័ព្ទ ៖ ០២៣ ៨៦៦ ៤៦៩
o    អីុម៉ែល ៖ ho.sivyong@moc.gov.kh / hosivyong@yahoo.com


យោបល់៖

ការអនុវត្តគោលនយោបាយកិច្ចសម្រួលពាណិជ្ជកម្មបានជះឥទ្ធិពលអវិជ្ជមានខ្លះដូចជាការប្រមូលកម្រៃចូលថវិការដ្ឋដោយមូលហេតុថា គោលនយោបាយបានសម្រួលឱ្យអ្នកនាំចេញកម្ពុជាធ្វើការនាំចេញរួចហើយ
ទើបមកសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមជាក្រោយ។ នៅពេលស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទើបកម្រៃខាងលើចាប់តម្រូវឱ្យអ្នកនាំចេញបង់ជូនរដ្ឋ។ កន្លងមករោងចក្រមួយចំនួនបាននាំចេញទំនិញរួចហើយ
មិនបានមកបំពេញកាតព្វកិច្ចបង់កម្រៃជូនរដ្ឋឡើយ ហើយត្រូវបិទទ្វារឈប់ដំណើរការ ឬត្រូវក្ស័យធនតែម្តង ធ្វើឱ្យចំណូលរដ្ឋត្រូវបាត់បង់។


វាយតម្លៃ៖



មតិយោបល់