ក្រុមហ៊ុនចែកចាយភាពយន្ត


គោលបំណង៖

ផ្តល់ឱ្យអតិថិជនដែលមានបំណងប្រកបអាជីវកម្មចែកចាយភាពយន្ត


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

•    អនុក្រឹត្យលេខ២៣៤ អនក្រ.បក ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងឧស្សាហកម្មភាពយន្ត
•    ប្រកាសលេខ៩៦ ប្រក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ របស់ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

ប្រជាជនខ្មែរនិងបរទេសមានទីលំនៅអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជា មានអាយុយ៉ាងតិច១៨ឆ្នាំ


ស្តង់ដារសេវា៖

•    សុពលភាព ៖ 0២ឆ្នាំ
•    រយៈពេល ៖ ១០ថ្ងៃ ( ថ្ងៃធ្វើការ )
•    កម្រៃសេវា ៖ ២,០០០,០០០រៀល
•    បន្តសុពលភាព ៖ ០១ឆ្នាំ
•    រយៈពេល ៖ ០៥ថ្ងៃ ( ថ្ងៃធ្វើការ )
•    កម្រៃសេវា ៖ ៤០០,០០០រៀល
ប្រកាសរួមលេខ ៦៥៧ សហវ.ប្រក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវាសាធារណៈ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

-ពាក្យស្នើសុំបើកអាជីវកម្មចែកចាយភាពយ ចំនួន ០១ច្បាប់        
-លិខិតចុះបញ្ជីពាណិជ្ជកម្ម (កម្មវត្ថុចែកចាយភាពយន្ត) ចំនួន ០១ច្បាប់
-លិខិតចុះបញ្ជីពន្ធដារ និងបណ្ណប៉ាតង់ ចំនួន ០១ច្បាប់
-ប្រវត្តិរូបសង្ខេប ចំនួន ០១ច្បាប់
-អត្តសញ្ញាណបណ្ណឬលិខិតឆ្លងដែន (ថតចម្លង) ចំនួន ០១ច្បាប់
-កិច្ចសន្យាប្រកបអាជីវកម្មចែកចាយភាពយន្ត ចំនួន ០១ច្បាប់
-កិច្ចសន្យាជួលទីតាំង (បើមាន) ចំនួន ០១ច្បាប់
-រូបថត ៤ x ៦ ថតចំពីមុខ ចំនួន ០៣សន្លឹក
-ប្លង់ទីតាំងក្រុមហ៊ុនចែកចាយ (បញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន) ចំនួន ០១ច្បាប់
-រូបសញ្ញាអាជីវកម្មចែកចាយភាពយន្ត (LOGO) ចំនួន ០១ច្បាប់

ទាញយកទម្រង់បែបបទស្នើសុំ ទាញយកទម្រង់បែបបទស្នើសុំ


នីតិវិធីនៃការផ្ដល់សេវា៖

មានចំនួន ១០ដំណាក់កាល៖
១-អ្នកស្នើសុំបំពេញពាក្យសុំ, កិច្ចសន្យា និងប្រវត្តិរូប រួមនឹងឯកសារតម្រូវ ផ្សេងៗ ដាក់មកការិយាល័យរដ្ឋបាល (ច្រកចេញ-ចូលតែមួយ) ដើម្បីពិនិត្យ
និងផ្ទៀងផ្ទាត់ និងចុះលេខចូល។ បើឯកសារស្នើសុំត្រឹមត្រូវហើយ បញ្ជូនទៅការិយាល័យភូមិភាគ ។ ករណីឯកសារមិនត្រឹមត្រូវ តម្រូវឱ្យសាមីជនកែតម្រូវ
២-ការិយាល័យភូមិភាគ ពិនិត្យរួច រៀបចំលើកសំណើដោយភ្ជាប់ នូវកំណត់បង្ហាញ មូលវិចារ ជូនទៅអនុប្រធាននាយកដ្ឋានទទួលបន្ទុក
៣-អនុប្រធាននាយកដ្ឋានពិនិត្យ និងមានមតិលើកំណត់បង្ហាញ
៤-ប្រធាននាយកដ្ឋានពិនិត្យចុះហត្ថលេខាលើពាក្យស្នើសុំ ដើម្បីបញ្ជូនឯកសារ ទៅសុំគោលការណ៍សម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
៥-ប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ មានមតិលើកំណត់បង្ហាញ
៦-អគ្គនាយករង បច្ចេកទេសវប្បធម៌មានមតិលើកំណត់បង្ហាញ
៧-អគ្គនាយកបច្ចេកទេសវប្បធម៌ មានមតិលើកំណត់បង្ហាញ
៨-អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ មានមតិលើកំណត់បង្ហាញ
៩-អនុរដ្ឋលេខាធិការទទួលបន្ទុកភាពយន្ត មានមតិលើកំណត់បង្ហាញ
១០-រដ្ឋលេខាធិការទទួលបន្ទុកភាពយន្ត មានមតិលើកំណត់បង្ហាញ និងចុះហត្ថលេខាលើសេចក្តីសម្រេចបើកផលិតកម្ម និងវិញ្ញាបនបត្រ័
ការិយាល័យរដ្ឋបាល នៃនាយកដ្ឋានភាពយន្តអញ្ជើញម្ចាស់មក បង់ប្រាក់ និងទទួលអាជ្ញាប័ណ្ណ

បង្ហាញនីតិវិធី


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ

•    នាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌

- អាសយដ្ឋាន ៖ អគារលេខ៧០ ផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ
- ទូរស័ព្ទ-ទូរសារ ៖ ០២៣ ២១១ ០០៤
- ទូរស័ព្ទទំនាក់ទំនង ៖ ០២៣ ២១៥ ៤៦៩
- អីុម៉ែល ៖ info@cambodiafilm.gov.kh
- គេហទំព័រ ៖ www.cambodiafilm.gov.kh


វាយតម្លៃ៖មតិយោបល់