សេវាចុះបញ្ជីនាំចូលភាពយន្ត (ភាពយន្តភាគ)


គោលបំណង៖

ក្រុមហ៊ុនចែកចាយភាពយន្ត


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

•    អនុក្រឹត្យលេខ២៣៤ អនក្រ.បក ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងឧស្សាហកម្មភាពយន្ត
•    ប្រកាសលេខ៩៦ ប្រក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ របស់ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

ក្រុមហ៊ុនចែកចាយភាពយន្ត


ស្តង់ដារសេវា៖

-ពាក្យស្នើសុំចុះបញ្ជីនាំចូល        ចំនួន ០១ច្បាប់
-បញ្ជីឈ្មោះស្នាដៃភាពយន្ត ចំនួន ០១ច្បាប់
-កិច្ចសន្យាទិញលក់ស្របច្បាប់ពីក្រុមហ៊ុនដែលជាម្ចាស់សិទ្ធិស្នាដៃ”ច្បាប់ដើម”         ចំនួន ០១ច្បាប់
-បង្កាន់ដៃពន្ធនាំចូល”ច្បាប់ដើម”(ក្នុងករណីមានភ្ជាប់ផលិតផលមកជាមួយ)         ចំនួន ០១ច្បាប់


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

-ពាក្យស្នើសុំចុះបញ្ជីនាំចូល    ចំនួន ០១ច្បាប់
-បញ្ជីឈ្មោះស្នាដៃភាពយន្ត ចំនួន ០១ច្បាប់
-កិច្ចសន្យាទិញលក់ស្របច្បាប់ពីក្រុមហ៊ុនដែលជាម្ចាស់សិទ្ធិស្នាដៃ”ច្បាប់ដើម” ចំនួន ០១ច្បាប់
-បង្កាន់ដៃពន្ធនាំចូល”ច្បាប់ដើម”(ក្នុងករណីមានភ្ជាប់ផលិតផលមកជាមួយ) ចំនួន ០១ច្បាប់

ទាញយកទម្រង់បែបបទស្នើសុំ ទាញយកទម្រង់បែបបទស្នើសុំ


នីតិវិធីនៃការផ្ដល់សេវា៖

មានចំនួន ៣ដំណាក់កាល៖
១-អ្នកស្នើសុំបំពេញពាក្យសុំ, បញ្ជីឈ្មោះស្នាដៃភាពយន្ត កិច្ចសន្យាទិញលក់ស្របច្បាប់ពីក្រុមហ៊ុនដែលជាម្ចាស់សិទ្ធិស្នាដៃ”ច្បាប់ដើម” ឯកសារតម្រូវផ្សេងៗ ដាក់មកការិយាល័យរដ្ឋបាល (ច្រកចេញ-ចូលតែមួយ) ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ និងចុះលេខចូល។ បើឯកសារស្នើសុំត្រឹមត្រូវហើយ បញ្ជូនទៅការិយាល័យពិនិត្យខ្លឹមសារ រូបភាព ដើម្បីធ្វើកំណត់ បង្ហាញទៅអនុប្រធាននាយកដ្ឋានទទួលបន្ទុក ករណីឯកសារមិនត្រឹមត្រូវ តម្រូវឱ្យសាមីជនកែតម្រូវ។
២-អនុប្រធាននាយកដ្ឋានពិនិត្យ និងមានមតិលើកំណត់បង្ហាញ
៣-ប្រធាននាយកដ្ឋានពិនិត្យចុះហត្ថលេខាលើពាក្យស្នើសុំ ចុះបញ្ជីការិយាល័យរដ្ឋបាល នៃនាយកដ្ឋានភាពយន្តអញ្ជើញម្ចាស់មក បង់ប្រាក់ និងលិខិតចុះបញ្ជី

បង្ហាញនីតិវិធី


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ

•    នាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌

- អាសយដ្ឋាន ៖ អគារលេខ៧០ ផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ
- ទូរស័ព្ទ-ទូរសារ ៖ ០២៣ ២១១ ០០៤
- ទូរស័ព្ទទំនាក់ទំនង ៖ ០២៣ ២១៥ ៤៦៩
- អីុម៉ែល ៖ info@cambodiafilm.gov.kh
- គេហទំព័រ ៖ www.cambodiafilm.gov.kh


វាយតម្លៃ៖មតិយោបល់