២២. ការចុះហត្ថលេខាលើសញ្ញាបត្រសិស្ស-និស្សិត


គោលបំណង៖

ដើម្បីបញ្ជាក់ពីកម្រិតនៃការបណ្តុះបណ្តាល និងត្រូវបានទទួលស្គាល់ជាផ្លូវការ


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

•ប្រកាសអន្តរក្រសួងលេខ៧១៤ សហវ.ប្រក ចុះថ្ងៃទីព្រហស្បតិ៍ ៧កើត ខែ ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ស្តីពីការផ្តល់សេវាសាធារណៈដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
•ប្រកាសលេខ ០៦៧/១៥ កប/ប្រក ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

គ្រប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ


ស្តង់ដារសេវា៖

•សិស្ស-និស្សិតអាហារូបករណ៍មិនមានកម្រៃសេវា
•គ្រឹះស្ថានសិក្សាត្រូវបង់កម្រៃសេវា សម្រាប់សិស្ស-និស្សិតដែលសិក្សាបង់ថ្លៃ
១- តម្លៃដើម្បីទទួលបានសេវា: ៨ ០០០រៀល ក្នុងសញ្ញាបត្រ១
២- រយៈពេលផ្តល់សេវា: ៦០ថ្ងៃ
៣- សុពលភាពនៃសេវា: អចិន្ត្រៃយ៍


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

•បញ្ជីឈ្មោះប្រកាសលទ្ធផលប្រឡងចូល
•បញ្ជីឈ្មោះប្រកាសលទ្ធផលប្រឡងបញ្ចប់ជាប់ជាស្ថាពរ
•សញ្ញាបត្រ ឬសញ្ញាបត្រសមមូល ត្រូវបញ្ជាក់ភាពត្រឹមត្រូវ


នីតិវិធីនៃការផ្ដល់សេវា៖

សិស្ស និស្សិត ដែលមានសិទ្ធិទទួលសញ្ញាបត្រ លុះត្រាតែបានបំពេញគ្រប់លក្ខខណ្ឌរបស់គ្រឹះស្ថាន (បានប្រឡងចូល និងប្រឡងបញ្ចប់ជាប់ជាស្ថាពរ ដែលបញ្ជីប្រកាសលទ្ធផលចុះហត្ថលេខាដោយរដ្ឋមន្រ្តី)

បង្ហាញនីតិវិធី


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
•អាសយដ្ឋាន៖ អគារលេខ ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១
ខណុ្ឌទួលគោក រាជធានីភ្នំពេញ
•នាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា
•អគារអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
•ការិយាល័យគ្រប់គ្រងគ្រឹះស្ថាន

•ទូរស័ព្ទលេខ : ០២៣ ៨៨២ ៩១៩


យោបល់៖

គ្រប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបញ្ជូនសញ្ញាបត្រសិស្ស-និស្សិតដើម្បីស្នើសុំហត្ថលេខា មកការិយាល័យជំនាញក្រោយពេលប្រកាសលទ្ធផលយ៉ាងយូរបំផុតរយៈពេល ០៦ខែ។


វាយតម្លៃ៖មតិយោបល់