២៣.២ ការចុះបញ្ជិកាអនុញ្ញាតបើកគ្រឹះស្ថានគ្រឹះស្ថាន អបវ កម្រិតសញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង បច្ចេកទេស/ឯកទេស


គោលបំណង៖

ដើម្បីឱ្យគ្រឹះស្ថានសិក្សាឯកជន ដែលធ្វើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទទួលបានភាពស្របច្បាប់


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

•ប្រកាសអន្តរក្រសួងលេខ៧១៤ សហវ.ប្រក ចុះថ្ងៃទីព្រហស្បតិ៍ ៧កើត ខែ ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ស្តីពីការផ្តល់សេវាសាធារណៈដោយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។
•សារាចរណែនាំលេខ ០១ សរណន ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០១១ ស្តីពីការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការងារអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
•ប្រកាសលេខ ០៧២/១១ក.ប/ប្រ.ក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១១ ស្តីពីចុះបញ្ជិកាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
•ប្រកាសលេខ ០៦៧/១៥កប/ប្រក ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់នាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា។


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

គ្រឹះស្ថានសិក្សាឯកជន ដែលមានបំណងបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ


ស្តង់ដារសេវា៖

-តម្លៃសេវា = ៨ ០០០ ០០០រៀល
-រយៈពេលផ្តល់សេវា = ៦០ថ្ងៃ
-សុពលភាពនៃសេវា = ៦ឆ្នាំ


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

ចុះបញ្ជិកាគ្រឹះស្ថានសិក្សា៖
1.ឯកសាររដ្ឋបាល
-ពាក្យស្នើសុំ (ដែលមានការទទួលស្គាល់ពីអាជ្ញាធរលំដាប់ថ្នាក់)
-រចនាសម្ព័ន្ធគ្រប់គ្រង
-ផែនការយុទ្ធសាស្រ្ត
-វិញ្ញាបនបត្របញ្ជាក់កម្មសិទ្ធិអគារ/កិច្ចសន្យាជួលអគារ (អគារតម្រូវឱ្យស្របតាមកម្រិតនៃការបណ្តុះបណ្តាល) ករណីផ្លាស់ប្តូរត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរត្រឹមត្រូវ
2.ផែនការសិក្សា កម្មវិធីសិក្សា និងវិធីសាស្រ្តបណ្តុះបណ្តាល
-ផែនការបណ្តុះបណ្តាល
-កម្មវិធីសិក្សាស្របតាមស្តង់ដាជាតិ
-វិធីសាស្រ្តបណ្តុះបណ្តាលផ្អែកលើសមត្ថភាព
3.ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងសម្ភារៈបរិក្ខារ
-ទំហំផៃ្ទដី អគារ រោងជាង បន្ទប់ពិសោធន៍ សាលប្រជុំ។ល។
-សម្ភារៈបរិក្ខាររោងជាង មន្ទីរពិសោធន៍
-សម្ភារៈឧបទេសបង្រៀន
-បណ្ណាល័យ (សៀវភៅ ឯកសារ)
4.គណៈគ្រប់គ្រង សាស្រ្តាចារ្យ និងបុគ្គលិក
-បញ្ជីរាយនាមអ្នកគ្រប់គ្រង សូមភ្ជាប់មកជាមួយនូវសញ្ញាបត្រ (បទពិសោធន៍ និងកិច្ចសន្យាការងារ)
-បញ្ជីរាយនាមឈ្មោះសាស្រ្តចារ្យ សូមភ្ជាប់មកជាមួយនូវសញ្ញាបត្រ (បទ-ពិសោធន៍ និងកិច្ចសន្យាការងារ)
-បញ្ជីរាយនាមឈ្មោះបុគ្គលិក សូមភ្ជាប់មកជាមួយនូវសញ្ញាបត្រ (បទ-ពិសោធន៍ និងកិច្ចសន្យាការងារ)
5.បទបញ្ជាផ្ទៃក្នុង
-កម្មវិធីនៃការប្រឡងឆមាស ប្រឡងបញ្ចប់ និងការវាយតម្លៃការបណ្តុះ-បណ្តាលក្នុងការដាក់ពិន្ទុ
-លក្ខខណ្ឌក្នុងការប្រឡងជ្រើសរើស ឬជ្រើសរើសឲ្យចូលរៀន៖
-បទបញ្ជាស្តីពីអវត្តមានក្នុងការសិក្សា
-បទបញ្ជាគ្រប់គ្រងសិស្ស និស្សិត និងបទបញ្ជាផេ្សងៗទៀត

កម្មវិធីអនឡាញ


នីតិវិធីនៃការផ្ដល់សេវា៖

1.កញ្ចប់ឯកសារនៃការចុះបញ្ជិកានេះអាចរកបាន ឬទាញយកបានពី៖
គេហទំព័រ htt://www.ntb.gov.kh/registration.html ឬនៅនាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (សម្រាប់គ្រឹះស្ថានដែលបណ្តុះបណ្តាលវគ្គវែងចាប់ពី ០៣ខែឡើង ដល់កម្រិតឧត្តមសិក្សា ដើម្បីស្នើសុំការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្រ្តី)។
2.ត្រូវបំពេញឯកសារ និងរៀបចំឯកសារតាមលក្ខខណ្ឌនៃការចុះបញ្ជិកា
3.ក្រោយបំពេញរួច ត្រូវយកសំណុំឯកសារនោះមកនាយកដ្ឋានជំនាញ (នាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សាដើម្បីពិនិត្យ។
4.បន្ទាប់ពីឯកសារត្រូវបានពិនិត្យត្រឹមត្រូវតាមនីតិវិធី នាយកដែលស្នើសុំចុះបញ្ជិកាគ្រឹះស្ថានថ្មីត្រូវយកសំណុំឯកសារទាំងនោះ ឆ្លងអជ្ញាធរដែនដីរួមមាន៖ មេឃុំ/ចៅសង្កាត់ ប្រធានការិយាល័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្រុក/ខណ្ឌ អភិបាលស្រុក/ខណ្ឌ/ក្រុង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជ-ធានី-ខេត្ត។
5.ត្រូវយកសំណុំឯកសារនៃការចុះបញ្ជិកាដែលបានបំពេញត្រឹមត្រូវតាមលក្ខណ្ឌខាងលើ មកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
6.ត្រូវបង់សេវាសាធារណៈជូនរដ្ឋ តាមកម្រិតដែលគ្រឹះស្ថានស្នើសុំ ដោយអនុលោមតាមប្រកាសអន្តរក្រសួងលេខ៧១៤ សហវ.ប្រក ស្តីពីសេវាសាធារណៈ ដោយក្រសួងការងារ និង
បណ្តុះបណ្តាលវិជ្ជាជីវៈ។

បង្ហាញនីតិវិធី


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
•អាសយដ្ឋាន៖ អគារលេខ ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណុ្ឌទួលគោក
រាជធានីភ្នំពេញ
•នាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា
•អគារអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
•ការិយាល័យគ្រប់គ្រងគ្រឹះស្ថាន

•ទូរស័ព្ទលេខ : ០២៣ ៨៨២ ៩១៩


យោបល់៖

គ្រប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ ដែលមានកម្រិតបណ្តុះបណ្តាលរយៈពេលចាប់ពី ០៣ខែឡើង ត្រូវបំពេញសំណុំបែបបទចុះបញ្ជិកានៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (នាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា) តាមលក្ខខណ្ឌរបស់ក្រសួង ដើម្បីក្លាយជាគ្រឹះស្ថានសិក្សាស្របច្បាប់។


វាយតម្លៃ៖



មតិយោបល់