ការផ្តល់លិខិតអនុញ្ញាតប្រកបអាជីវកម្មស្ថានីយវិទ្យុផ្សាយផ្ទាល់ វិទ្យុផ្សាយបន្ត, ទូរទស្សន៍ផ្សាយផ្ទាល់ ទូរទស្សន៍ផ្សាយបន្ត, ទូរទស្សន៍ខ្សែក(បន្តសុពលភាពប្រកបអាជីវកម្មស្ថានីយវិទ្យុផ្សាយផ្ទាល់ដែលមានស្ថានីយ វិទ្យុផ្សាយបន្តនៅតាមខេត្តនានា)


គោលបំណង៖

ដើម្បីគាំពារសេរីភាពនៃការផ្សព្វផ្សាយ និងការទទួលព័ត៌មានស្របតាមរដ្ឋធម្មនុញ្ញ
បទប្បញ្ញត្តិច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

•    ព្រះរាជក្រមលេខនស/រកម០១៩៦/១៤ ចុះថ្ងៃទី២៤ខែមករាឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
•    ច្បាប់ស្តីពីរបបសារព័ត៌មាន
•    អនុក្រឹត្យលេខ៧០អនក្រ.បក ចុះថ្ងៃទី០៥ខែសីហា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន
•    អនុក្រឹត្យលេខ៧១ អនក្រ.បក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៧ ស្តីពីការកែសម្រួល អគ្គនាយកដា្ឋនរដ្ឋបាល និងសោតទស្សន៍ជាអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
•    ប្រកាសរួមលេខ១០០៣សហវ.ប្រកចុះថ្ងៃទី២៨ខែធ្នូឆ្នាំ២០១២ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន ស្តីពីការផ្តល់រដ្ឋបាលលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មាន


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

ជារូបវន្តបុគ្គលសញ្ជាតិខ្មែរ ឬជនបរទេស ឬនីតិបុគ្គលដែលកំណត់ដោយច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា


ស្តង់ដារសេវា៖

•    បន្តសុពលភាពប្រកបអាជីវកម្មស្ថានីយវិទ្យុផ្សាយផ្ទាល់
•    តម្លៃសេវា : ៤០០,០០០ រៀល
•    រយៈពេលផ្តល់សេវា : ០៧ (ប្រាំពីរ) ថ្ងៃ នៃថ្ងៃធ្វើការ
•    សុពលភាព : រយៈពេល០១(មួយ)ឆ្នាំ


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

•    ពាក្យស្នើសុំបន្តសុពលភាពប្រកបអាជីវកម្ម ០២ ច្បាប់
•    ជីវប្រវត្តិសង្ខេបបិទរូបថត ៤x៦ (បញ្ជាក់ពីមេឃុំ/សង្កាត់) ០២ ច្បាប់
•    អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន(ថតចម្លង) ០២ ច្បាប់
•    រូបថត៤x៦ (ថតចំពីមុខ) ០២សន្លឹក
•    កិច្ចសន្យាប្រកបអាជីវកម្ម ០២ ច្បាប់
•    បញ្ជីទុព្វសម្ភារបចេ្ចកទេស (ករណីផ្លាស់ប្តូរបរិក្ខារថ្មី) ០២ ច្បាប់
•    កាតាឡុកម៉ាស៊ីនផ្សាយ(CatalogueTransmitter ករណីប្តូរម៉ាស៊ីនថ្មី) ០២ ច្បាប់
•    កាតាឡុកស្លាបអង់តែន (Bays ករណីប្តូរស្លាបអង់តែនថ្មី) ០២ ច្បាប់
•    ប្លង់ទីតាំងអាជីវកម្ម (បញ្ជាក់ពីមេឃុំ/សង្កាត់ ករណីប្តូរទីតាំងថ្មី) ០២ ច្បាប់
•    លិខិតចុះបញ្ជីពន្ធដារ និងប័ណ្ណប៉ាតង់ ០២ ច្បាប់
•    លក្ខន្តិកៈ និងលិខិតចុះបញ្ជីពាណិជ្ជកម្ម(ករណីកែប្រែថ្មី) ០២ ច្បាប់
•    របាយការណ៍ត្រួតពិនិត្យបច្ចេកទេសប្រចាំឆ្នាំ ០២ ច្បាប់
•    បញ្ជីបច្ចុប្បន្នកម្មចំនួនស្ថានីយវិទ្យុផ្សាយបន្តតាមខេត្តនានា ០២ ច្បាប់

ទាញយកទម្រង់បែបបទស្នើសុំ


នីតិវិធីនៃការផ្ដល់សេវា៖

ចូលមើលព័ត៌មានស្តីពីកម្រងសេវារដ្ឋបាលវិស័យព័ត៌មានរបស់ក្រសួងព័ត៌មានតាម៖
•    គេហទំព័រ : www.inb.gov.kh
•    អ៊ីម៉ែល: info@inb.gov.kh ឬទាក់ទងតាមទូរស័ព្ទលេខៈ ០២៣ ៧២៤ ៥១៤
មានចំនួន៦ដំណាក់កាល៖
១. ទាញយកឯកសារសំណុំបែបបទស្នើសុំបន្តសុពលភាពប្រកបអាជីវកម្មស្ថានីយវិទ្យុ
តាមអាសយដ្ឋានគេហទំព័រ ឬអ៊ីម៉ែលខាងលើ ហើយត្រូវបំពេញសំណុំបែបបទឲ្យ
បានត្រឹមត្រូវតាមទម្រង់ និងលក្ខខណ្ឌនៃពាក្យស្នើសុំ
២. បញ្ជូនសំណុំឯកសារស្នើសុំបន្តប្រកបអាជីវកម្មតាមអាសយដ្ឋានអេឡិចត្រូនិកមកច្រក
ចេញចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
៣. អ្នកដាក់ពាក្យស្នើសុំបន្តប្រកបអាជីវកម្ម ត្រូវរង់ចាំការឆ្លើយតបក្នុងរយៈពេល៥(ប្រាំ)
ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីមន្ត្រីច្រកចេញចូលតែមួយបានទទួលពាក្យស្នើសុំ
៤. ប្រសិនបើពុំមានឯកសារគ្រប់គ្រាន់ អ្នកស្នើសុំប្រកបអាជីវកម្មត្រូវបំពេញឯកសារឲ្យ
បានគ្រប់គ្រាន់ក្នុងរយៈពេល៣០(សាមសិប)ថ្ងៃ បន្ទាប់ពីសាមីខ្លួនបានទទួលការជូន
ដំណឹងពីមន្ត្រីច្រកចេញចូលតែមួយ។ ករណីមិនបានបំពេញសំណុំបែបបទឲ្យបានគ្រប់
គ្រាន់តាមកាលកំណត់ខាងលើ ហើយពុំមានហេតុផលសមស្រប សំណើសុំផ្តល់សេវា
ត្រូវចាត់ទុកជាមោឃៈ
៥. បន្ទាប់ពីមានការឆ្លើយតបពីមន្ត្រីច្រកចេញចូលតែមួយថា បានបំពេញឯកសារគ្រប់
គ្រាន់ហើយ សាមីខ្លួនត្រូវយកសំណុំបែបបទស្នើសុំបន្តប្រកបអាជីវកម្មមកដាក់នៅ
ច្រកចេញចូលតែមួយ ហើយត្រូវបង់ថ្លៃសេវារដ្ឋបាល និងទទួលយកបង្កាន់ដៃសំអាង
៦. អ្នកដាក់ពាក្យស្នើសុំបន្តប្រកបអាជីវកម្ម អាចមកទទួលយកអាជ្ញាប័ណ្ណអនុញ្ញាតឲ្យ
ប្រកបអាជីវកម្មនៅច្រកចេញចូលតែមួយក្នុងរយៈពេល០៧ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពី
សាមីខ្លួនបានទទួលបង្កាន់ដៃសំអាង។

បង្ហាញនីតិវិធី


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

ក្រសួង ព័ត៌មាន

ក្រសួងព័ត៌មាន
•    អគារលេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍

•    ទូរស័ព្ទ : ០២៣ ៧២៤ ៥១៤/ ០២៣ ៤៣០ ២២៧
•    ទូរសារ : ០២៣ ៤២៧ ៤៧៥
•    គេហទំព័រ : www.inb.gov.kh
•    អ៊ីម៉ែល : info@inb.gov.kh


យោបល់៖

•    អ្នកស្នើសុំផ្តល់សេវា អាចដាក់ពាក្យបណ្តឹងតវ៉ានៅប្រអប់សំបុត្រគណនេយ្យភាព នៅច្រកចេញចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ឬប្តឹងទៅប្រធានស្ថាប័នដែលសាមីខ្លួនបានដាក់ពាក្យស្នើសុំ ប្រសិនបើសំណើរបស់ខ្លួនពុំត្រូវបានផ្តល់ជូនតាមលក្ខខណ្ឌខាងលើ។
•    រាល់ដំណើរការធ្វើអាជីវកម្ម ត្រូវគោរពរដ្ឋធម្មនុញ្ញ បទប្បញ្ញត្តិច្បាប់ ប្រកាស បទបញ្ជា សារាចរណែនាំ សេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន ក្រមសីលធម៌ វិជ្ជាជីវៈសារ-ព័ត៌មាន និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន
•    រាល់ការនាំចូល ការតម្លើង ការផ្លាស់ទីតាំងស្ថានីយ ការផ្លាស់ប្តូរឧបករណ៍បរិក្ខារវិទ្យុ ត្រូវមានការអនុញ្ញាតពីក្រសួងព័ត៌មាន ហើយមុនដំណើរការផ្សាយត្រូវជូនដំណឹងមកក្រសួងព័ត៌មាន ត្រួតពិនិត្យបច្ចេកទេស ដើម្បីធានាគុណភាពការផ្សាយ
•    ផ្តល់របាយការណ៍ប្រចាំឆ្នាំស្តីពីសកម្មភាពផ្សព្វផ្សាយ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យផ្នែកបច្ចេកទេសជូនក្រសួងព័ត៌មាន និងរាយការណ៍មកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នូវបញ្ជីឈ្មោះ រចនាសម្ព័ន្ធរបស់អង្គភាព និងអាសយដ្ឋាន ប្លង់ទីតាំងស្ថានីយ (ប្រសិនបើមានការកែប្រែ ឬផ្លាស់ប្តូរទីតាំងថ្មី)។


វាយតម្លៃ៖



មតិយោបល់