ការផ្តល់លិខិតអនុញ្ញាតប្តូរឈ្មោះកាសែតភាសាជាតិ ភាសាបរទេស ទស្សនាវដ្តីភាសាជាតិ និងភាសាបរទេស (ការផ្តល់លិខិតអនុញ្ញាតប្តូរឈ្មោះកាសែតភាសាជាតិ ភាសាបរទេស, ទស្សនាវដ្តីភាសាជាតិ និងភាសាបរទេស )


គោលបំណង៖

ដើម្បីលើកស្ទួយសេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបញ្ចេញមតិ និងការទទួលស្គាល់ភាពស្របច្បាប់ នៃអង្គភាពសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

•    ព្រះរាជក្រមលេខនស/រកម០១៩៦/១៤ ចុះថ្ងៃទី២៤ខែមករាឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
•    ច្បាប់ស្តីពីរបបសារព័ត៌មាន
•    អនុក្រឹត្យលេខ៧០អនក្រ.បក ចុះថ្ងៃទី០៥ខែសីហា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន
•    អនុក្រឹត្យលេខ៧១ អនក្រ.បក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៧ ស្តីពីការកែសម្រួល អគ្គនាយកដា្ឋនរដ្ឋបាល និងសោតទស្សន៍ជាអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
•    ប្រកាសរួមលេខ១០០៣សហវ.ប្រកចុះថ្ងៃទី២៨ខែធ្នូឆ្នាំ២០១២ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន ស្តីពីការផ្តល់រដ្ឋបាលលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មាន


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

ជារូបវន្តបុគ្គលសញ្ជាតិខ្មែរ ឬជនបរទេស ឬនីតិបុគ្គលដែលកំណត់ដោយច្បាប់នៃ
ព្រះរាជាណាចក្រកម្ពុជា


ស្តង់ដារសេវា៖

ប្តូរឈ្មោះកាសែតភាសាជាតិ ភាសាបរទេស ទស្សនាវដ្ដីភាសាជាតិ និងភាសាបរទេស
•    តម្លៃសេវា : ៣០០,០០០ រៀល
•    រយៈពេលផ្តល់សេវា : ០៧ (ប្រាំពីរ)ថ្ងៃ នៃថ្ងៃធ្វើការ
•    សុពលភាព : ០១(មួយ)ឆ្នាំ


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

•    ពាក្យស្នើសុំប្តូរឈ្មោះថ្មី              ០២ ច្បាប់
•    និមិត្តសញ្ញា (Logo)                 ០២ ច្បាប់
•    អាជ្ញាប័ណ្ណប្រកបអាជីវកម្មចាស់ ០២ ច្បាប់
•    លក្ខន្តិកៈ និងលិខិតចុះបញ្ជីពាណិជ្ជកម្មក្រុមហ៊ុន(ប្រសិនបើផ្លាស់ប្តូរថ្មី) ០២ ច្បាប់

ទាញយកទម្រង់បែបបទស្នើសុំ ទាញយកទម្រង់បែបបទស្នើសុំ


នីតិវិធីនៃការផ្ដល់សេវា៖

•     ចូលមើលព័ត៌មានស្តីពីកម្រងសេវារដ្ឋបាលលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មានៈ
•    គេហទំព័រ : www.inb.gov.kh
•    អ៊ីម៉ែល: info@inb.gov.kh និងទាក់ទងតាមទូរស័ព្ទលេខៈ ០២៣ ៧២៤ ៥១៤
មានចំនួន៦ដំណាក់កាល៖
១. ទាញយកឯកសារសំណុំបែបបទស្នើសុំប្តូរឈ្មោះកាសែតភាសាជាតិ ភាសាបរទេស
ទស្សនាវដ្តីភាសាជាតិ និងភាសាបរទេស តាមអាសយដ្ឋានគេហទំព័រ ឬអ៊ីម៉ែលខាងលើ
ហើយបំពេញសំណុំបែបបទឲ្យបានត្រឹមត្រូវតាមទម្រង់ និងលក្ខខណ្ឌនៃពាក្យស្នើសុំ
២. បញ្ជូនសំណុំឯកសារស្នើសុំប្តូរឈ្មោះអាជីវកម្មតាមអាសយដ្ឋានអេឡិចត្រូនិក មកច្រក
ចេញចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
៣. អ្នកដាក់ពាក្យស្នើសុំប្តូរឈ្មោះអាជីវកម្ម ត្រូវរង់ចាំការឆ្លើយតបក្នុងរយៈពេល ៥(ប្រាំ)ថ្ងៃ
នៃថ្ងៃធ្វើការ បន្ទាប់ពីមន្ត្រីច្រកចេញចូលតែមួយបានទទួលពាក្យស្នើសុំ
៤. ប្រសិនបើពុំមានឯកសារគ្រប់គ្រាន់ អ្នកស្នើសុំប្តូរឈ្មោះអាជីវកម្ម ត្រូវបំពេញឯកសារឲ្យ
បានគ្រប់គ្រាន់ក្នុងរយៈពេល ៣០ (សាមសិប)ថ្ងៃ បន្ទាប់ពីសាមីខ្លួនបានទទួលការជូន
ដំណឹងពីមន្ត្រីច្រកចេញចូលតែមួយ។ ករណីមិនបានបំពេញសំណុំបែបបទឲ្យបានគ្រប់
គ្រាន់តាមកាលកំណត់ខាងលើហើយពុំមានហេតុផលសមស្រប សំណើសុំផ្តល់សេវា
ត្រូវចាត់ទុកជាមោឃៈ     
៥. បន្ទាប់ពីមានការឆ្លើយតបពីមន្ត្រីច្រកចេញចូលតែមួយថា បានបំពេញឯកសារគ្រប់គ្រាន់
គ្រាន់ហើយ សាមីខ្លួនត្រូវយកសំណុំបែបបទស្នើសុំប្តូរឈ្មោះអាជីវកម្មមកដាក់នៅច្រក
ចេញចូលតែមួយ ហើយត្រូវបង់ថ្លៃសេវារដ្ឋបាល និងទទួលយកបង្កាន់ដៃសំអាង
៦. អ្នកដាក់ពាក្យស្នើសុំផ្តល់សេវា អាចមកទទួលយកអាជ្ញាប័ណ្ណនៅច្រកចេញចូលតែមួយ
ក្នុងរយៈពេល០៧ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីសាមីខ្លួន បានទទួលបង្កាន់ដៃសំអាង។

បង្ហាញនីតិវិធី


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

ក្រសួង ព័ត៌មាន

ក្រសួងព័ត៌មាន
•    អគារលេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍

•    ទូរស័ព្ទ : ០២៣ ៧២៤ ៥១៤/ ០២៣ ៤៣០ ២២៧
•    ទូរសារ : ០២៣ ៤២៧ ៤៧៥
•    គេហទំព័រ : www.inb.gov.kh
•    អ៊ីម៉ែល : info@inb.gov.kh


យោបល់៖

•    អ្នកស្នើសុំផ្តល់សេវា អាចដាក់ពាក្យបណ្តឹងតវ៉ានៅប្រអប់សំបុត្រគណនេយ្យភាពនៅច្រកចេញចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ឬប្តឹងទៅប្រធានស្ថាប័ន ដែលសាមីខ្លួនបានដាក់ពាក្យស្នើសុំ ប្រសិនបើសំណើរបស់ខ្លួនពុំត្រូវបានផ្តល់ជូនតាមលក្ខខណ្ឌខាងលើ។
•    រាល់ដំណើរការធ្វើអាជីវកម្មត្រូវគោរពរដ្ឋធម្មនុញ្ញ បទប្បញ្ញត្តិច្បាប់ ប្រកាស បទបញ្ជា
សារាចរណែនាំ សេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន ក្រមសីលធម៌ វិជ្ជាជីវៈសារ-ព័ត៌មាន និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន
•    ផ្តល់របាយការណ៍អំពីសកម្មភាពការងារផ្សព្វផ្សាយជូនក្រសួងព័ត៌មាន និងរាយការណ៍ មកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍៖
១. បញ្ជីឈ្មោះ រចនាសម្ព័ន្ធរបស់អង្គភាព (ប្រសិនបើមានការផ្លាស់ប្តូរថ្មី)
២. លិខិតបញ្ជាក់អាសយដ្ឋានរោងពុម្ព និងចំនួនបោះពុម្ព ដែលចុះហត្ថលេខាដោយ
ប្រធានអង្គភាព
៣. អាសយដ្ឋានទីស្នាក់ការរបស់អង្គភាព ដែលមានបញ្ជាក់ពីចៅសង្កាត់ ឬមេឃុំ
(ប្រសិនបើផ្លាស់ប្តូរទីតាំងថ្មី)។


វាយតម្លៃ៖មតិយោបល់